CamNews

ព័ត៌មានអន្តរជាតិ 

យីង ឡាក់៖ ស្ថានការណ៍ បិទក្រុងបាងកក រដ្ឋាភិបាលអាច គ្រប់គ្រងបាន

បាងកក៖ យោងតាមគេហទំព័រថៃ (បាងកកប៉ុស្ដិ៍) បានឲ្យដឹងនៅថ្ងៃទី១០ ខែមករា នេះ ដោយ ផ្អែកតាម នាយករដ្ឋ មន្រ្តីចាំផ្ទះថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ដែលបានថ្លែង នៅថ្ងៃសុក្រ នេះថា រដ្ឋាភិបាលមានលទ្ធភាព ក្នុង ការគ្រប់គ្រងស្ថានភាព នេះបានក្នុងកំឡុងពេល ដែលមាន គម្រោងបិទទីក្រុងបាងកក នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះដោយ ក្រុមបាតុករ។ លោកស្រី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគួរតែប្រកបរបរអាជីវកម្ម ដូចធម្មតា។

មន្រ្តីប៉ូលីស និងកងប្រដាប់អាវុធជាង២០.០០០នាក់ គួរតែដាក់ពង្រាយទៅតាម តំបន់សំខាន់ៗ និងនៅតាម ទីភ្នាក់ងាររដ្ឋ សំខាន់ៗនៅក្នុងទីក្រុង ដើម្បីរក្សាឲ្យបាន នូវសន្ដិភាព និងសណ្ដាប់ ធ្នាប់។ ទោះបីជាយ៉ាណាក៏ដោយ លោកស្រីយីងឡាក់ បានសារភាពថា រូបលោកស្រី ក៏មានការ ព្រួយបារម្ភ ផងដែរចំពោះ ជាក្រុម «បាតដៃទីបី» ដែលនឹងឆ្លៀតយកឱកាសនេះ ដើម្បីញុះញង់ បង្កើត ឲ្យមានអំពើហិង្សាកើតឡើង។

លោកស្រីបានស្នើរសុំឲ្យគ្រប់ភាគី ទាំងអស់សូមកុំប្រឈម មុខដាក់គ្នា ហើយងាកមករកតុចចារ ដើម្បី រិះរកវិធី បញ្ចប់ វិបត្តិនយោបាយនេះ ដោយឆ្លងកាត់ ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋាភិបាល ដែលនឹងដំណើរការឡើង ស្រប ពេលជាមួយគ្នា នឹងការបោះឆ្នោតជាតិ នៅថ្ងៃទី០២ កុម្ភះ ខាងមុខ។

លោកស្រី យីង ឡាក់ បាននិយាយថា ការបោះឆ្នោតជាតិពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះថា បើគ្មាន សភាតំណាងនោះទេ រដ្ឋាភិបាលរបស់ប្រទេស នឹងត្រូវអាក់ខាន។ លោកស្រី បានទទួចថា លោកស្រីមិនអាច ចុះចេញ ពីតំណែងនោះទេនៅ ក្នុងស្ថានភាពមួយនេះ ដូច្នេះ ហើយគឺតម្រូវ ឲ្យលោកស្រី ធ្វើដូចនេះ ដូចដែលច្បាប់ បានតម្រូវ ឲ្យរូបលោកស្រីបន្ដកាន់តំណែង រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង។

សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធ នឹងឈរនៅលើជំហរ មួយជាអ្នក សម្របសម្រួល កិច្ចពិភាក្សាសន្ដិភាព រវាងរដ្ឋាភិបាល និងគណៈកម្មាធិការកំណែទម្រង់ ប្រជា ធិបតេយ្យ ហើយលោកស្រី នាយករដ្ឋមន្រ្តី ចាំផ្ទះរូបនេះបានបន្តថា លោកស្រីបានត្រៀម ខ្លួនរួច ជាស្រេច ក្នុងកិច្ចពិភាក្សានេះ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social thailand ព័ត៌មានអន្តរជាតិ