CamNews

ម៉ូតូបុក បុរសម្នាក់ស្លាប់ លើកំណាត់ផ្លូវជាតិ លេខ៣ អស់មួយយប់ ព្រឹកឡើងទើបដឹង

កំពតៈ បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ ត្រូវបានគេឃើញ ដេកស្លាប់ នៅលើកំណាត់ ផ្លូវជាតិ
លេខ៣ នៅខាងកើតស្ពាន ស្រះអាប៉ោង ក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត យ៉ាង
អនោអធម នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីនេះ មិនមែនជាឃាតកម្មនោះទេ  ហើយថាជនសង្ស័យ
ខាងលើ   ត្រូវបានម៉ូតូបុកស្លាប់ តាំងពីយប់ថ្ងៃទី១០ ខែកក្កដា មកម្ល៉េះ ដោយសារតែ នៅកន្លែង
កើតហេតុ  មានស្នាមកង់ ម៉ូតូអូស ព្រមទាំងមានជ្រុះកញ្ចក់ម៉ូតូ ជនបង្ក ផងដែរ ។ តាមការរៀប
រាប់ របស់សមត្ថកិច្ច   ជនរងគ្រោះខាងលើ   មានវ័យប្រហែល ២៨ឆ្នាំ ពាក់ខោខូវប៊យ ពណ៌ខ្មៅ
អាវយឺខ្មៅទំនងជាដើរម្នាក់ឯងលើផ្លូវជាតិលេខ៣ ហើយក៏ត្រូវជនបង្កបើកម៉ូតូបុកស្លាប់តែម្តង។

ទោះជាយ៉ាងណា  ប្រជាពលរដ្ឋ  នៅកន្លែងកើតហេតុ ក៏បានផ្តល់តម្រុយខ្លះដែរថា កាលពីវេលា
ម៉ោងប្រមាណ១២និង៣០នាទីយប់រំលងអាធ្រាត្រពួកគេបានឮសម្លេងម៉ូតូដួល ហើយបណ្តាល
ឱ្យឆ្កែព្រូស យ៉ាងខ្លាំង ប៉ុន្តែមិនបានចេញទៅមើលនោះទេ លុះព្រឹកឡើងក៏នាំគ្នាផ្អើល តៗគ្នាថា
មានមនុស្ស ដេកស្លាប់យ៉ាង អនោចអធម តែម្តងទៅ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការអំពាវនាវ    រកក្រុមគ្រួសារសាច់ញាតិ  ជនរង
គ្រោះ ដែលមានភិនភាគ ដូចខាងលើ ដើម្បីនាំយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី៕

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News