CamNews

រថយន្ត 

BMW ប្រកាសប្រមូលយករថយន្ត កន្លះលានគ្រឿង ចូលរោងចក្រវិញ

រោងចក្រផលិតរថយន្ត BMW អាល្លឺម៉ង ដ៏ល្បីឈ្មោះ បានប្រកាសប្រមូលយករថយន្ត ចំនួន ៥០
គ្រឿង (កន្លះលានគ្រឿង) ចូលក្នុងរោងចក្រវិញ  ដោយសារតែមានបញ្ហាផ្នែកម៉ាស៊ីន កាលពីថ្ងៃ
សុក្រ ម្សិលមិញ។

រថយន្ត BMW ដែលមានបញ្ហាផ្នែកម៉ាស៊ីនទាំងនោះ គឺមាននៅលើតែ  រថយន្តដែលមានម៉ាស៊ីន
៦ តែប៉ុណ្ណោះ ហើយចំពោះតែរថយន្តណា ដែលបានផលិតឡើងនៅចន្លោះខែកញ្ញា ឆ្នាំ ២០០៩
ដល់ខែវិច្ឆកា ឆ្នាំ ២០១១។

ចំណែកនៅក្នុងប្រទេសអាល្លឺម៉ង គឺមានការប្រមូលរថយន្តចូលរោងចក្រវិញ មានចំនួនតិចតួច
ប៉ុណ្ណោះ ត្រឹមតែ ១០,៨០០គ្រឿង ពីព្រោះ ក្នុងប្រទេសអាល្លឺម៉ងភាគច្រើន  ក្រុមហ៊ុនផ្គត់ផ្គង់តែ
រថយន្ត BMW ណាដែលមានម៉ាស៊ីន ៤ សំរាប់ប្រជាពលរដ្ឋ ក្នុងប្រទេស។

កាលពី២សប្តាហ៍មុន ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រមូលយករថយន្តចំនួន២៣,២០០០
គ្រឿង ពីប្រទេសចិន ដែលជាប្រទេសប្រើប្រាស់រថយន្ត BMW ច្រើនជាងគេ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ straitstimes


Tags: car BMW recalls half million cars worldwide due to defective engine part