CamNews

មិនគួរឲ្យជឿ 

អ្នកគ្រូបង្រៀនម្នាក់ មានសំណាងខ្ពស់ ត្រូវឆ្នោត ជាង១លានដុល្លារ

ថៃ៖ កាលពីវេលាម៉ោង ១៧៖៣០នាទី ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ ២០១៤ ស្ត្រីជាគ្រូបង្រៀនម្នាក់ឈ្មោះ វៈរាងសិរិ ហុងសាឆូតិផានិត អាយុ ៣២ឆ្នាំ រស់នៅក្នុងផ្ទះលេខ ៧៨ ភូមិទី៣ ឃុំផូនយ៉ាង ស្រុក វ៉ាង់ហីន ខេត្តស៊ីសាក់កេត បានត្រូវឆ្នោតរង្វាន់ធំលេខ១ គឺលេខ ៧៧២២៦៩ និងត្រូវរង្វាន់ជេកខ៍ផត ដែលមានទឹកប្រាក់សរុប ៣៤លានបាត ស្មើង ១,០៥ លានដុល្លារអាម៉េរិក ។

អ្នកគ្រូស្រីសំណាងល្អម្នាក់នេះបាននិយាយថា តាមពិតគាត់ស្រលាញ់លេខ ៩៦ ហើយក៏បានដើរទៅទិញឆ្នោត ដែលមានលេខកន្ទុយ៩៦ (លេខខាងមុខ ប៉ុន្មានក៏បានដែរ)នេះ ប៉ុន្តែមេឆ្នោតណាក៏ថា គ្មានលេខកន្ទុយ៩៦ទេ មានតែលេខកន្ទុយ ២៦៩តែប៉ុណ្ណោះ ។ ដោយគាត់យល់ឃើញថា ២៦៩ដូចស្លាក លេខរថយន្តរបស់ប្តី ក៏សម្រេចចិត្តទិញតែម្តងទៅ ។

អ្នកគ្រូ វៈរាងសិរិ ហុងសាឆូតិផានិត បាននិយាយថា អ្នកគ្រូនឹងយកលុយមួយចំនួន ទិញម៉ាស៊ីនត្រជាក់បំពាក់ ក្នុងបន្ទប់អ្នកគ្រូបង្រៀនសិស្ស តាមការសន្យារបស់អ្នកគ្រូ ជាមួយសិស្ស មុនពេលត្រូវឆ្នោត ទិញសៀវភៅដាក់ក្នុង បណ្ណាល័យសាលា ជួយជួសជុលភ្លើងចរាចរណ៍ នៅក្នុងស្រុក ព្រមទាំងជួលឲ្យគេគូររូបពុទ្ធព្រះវត្តិ ១០ជាតិផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Asia Asean