រុស្ស៊ី៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅតំបន់ Berezniki ប្រទេសរុស្ស៊ី គឺនារីវ័យក្មេងពីរនាក់បានចេញមក អាក្រាតកាយកណ្តាលហ្វូងមនុស្សដ៏ច្រើនកុះករដោយមិនមានភាពអៀនខ្មាស់ឡើយព្រោះតែចង់បានទូរស័ព្ទ iPhone សេរ៊ីចាស់មួយគ្រឿងរបស់បុរសម្នាក់ ដែលស្នើឡើងនៅក្នុងពិធីជប់លៀងក្នុងក្លឹបមួយ។ នៅថ្ងៃកើតហេតុមាន បុរសម្នាក់បានស្រែកឡើងថា គេនឹងផ្តល់ទូរស័ព្ទ iPhone មួយគ្រឿងរបស់ខ្លួនទៅដល់នារីណាម្នាក់ដែលហ៊ានអាក្រាត កាយនៅចំពោះមុខគេឯង ស្រាប់តែភ្លាមៗនោះក៏លេចមុខនារីពីរនាក់ចូលមកប្រកួតគ្នាអាក្រាតកាយដើម្បីឈ្នះទូរស័ព្ទនេះតែម្តង។
តាមរយៈរូបភាពដែលបង្ហោះនៅលើប្រព័ន្ធអ៊ីនធឺណេតបានបង្ហាញថានារីទាំងពីរនោះសុទ្ធតែរៀបការរួច ទៅហើយបែរជាហ៊ានប្រថុយ ស្រាតសំលៀកបំពាក់អស់ហើយឡើងរាំនៅមុខមនុស្សជាច្រើនក្នុងពិធីជប់លៀងដោយគ្មានអៀនខ្មាស់ដើម្បីតែទូរស័ព្ទ iPhone ចាស់មួយគ្រឿងតែមិនមានការបញ្ជាក់ថាជាទូរស័ព្ទម៉ាកអ្វីទេ។ នៅក្នុងហេតុការ ណ៍នេះដែរក៏មានបុរសម្នាក់បានរត់ទៅរកនារីម្នាក់ ក្នុងចំណោមនារីទាំងពីរដោយបុរសនោះបានយកកន្សែងទៅគ្របកេរ្តិ៍ខ្មាស់ឲ្យនាងទៀតផង ប៉ុន្តែគេមិនច្បាស់ថា តើនារីណាម្នាក់ដែលបាន ឈ្នះទូរស័ព្ទ iPhone ដែលខ្លួនចង់បាននោះឡើយ។
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល