CamNews

តារា 

វ៉ានីឡា បង្ហើរសំនៀង​បទ "ផ្កាយ​តូច” មាន​អ្នក​គាំ​ទ្រ ជាង​៣ម៉ឺន​នាក់​ក្នុង​ Facebook

ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ានីឡា ថ្មីៗនេះ បានចេញមុខបង្ហើរសំនៀង បកស្រាយបទចម្រៀង បែប មនោសញ្ចេតនា មួយបទមានចំណងជើងថា “ផ្កាយតូច” ឲ្យទស្សនិកជនស្លាប់កម្សាន្ត នៅក្នុង Facebook ហើយទទួលបានការគាំទ្រ ជាង៣ពាន់ Like ។

តាមរយៈឃ្លីបវីដេអូមួយ មានរយៈពេលប្រមាណ ២៖៣៣វិនាទី ដែលតារាចម្រៀង ស្រីស្រស់វ័យក្មេង កញ្ញា វ៉ានីឡា បង្ហោះបង្អួតទស្សនិកជននោះ គឺនាងបានបង្ហើរសំនៀងច្រៀងបទ “ផ្កាយតូច” ដែលជាបទចម្រៀង នាងស្រឡាញ់ពេញចិត្តខ្លាំងណាស់ ហើយបទចម្រៀងនេះ ម្ចាស់សំនៀងដើម គឺជារបស់ អ្នកនាង ម៉េង កែវពេជ្ជតា  ។

នៅក្នុងឃ្លីបវីដេអូនោះ តារាចម្រៀងដែលជាប្អូនស្រី របស់កវីនិពន្ធ ប្រចាំផលិតកម្មហង្សមាស លោក សុខ ជំនោរ ក៏បានបង្ហាញសារខ្លីថា ក្រោយពីទស្សនិកជន បានឃើញវីដេអូនោះ “ខ្ញុំសង្ឃឹមថា បងប្អូននឹងញញឹម នៅពេលដែលមើលវីដេអូមួយនេះរបស់នាងខ្ញុំ ច្រៀងកំសាន្តលេង ជាមួយនាងខ្ញុំទាំងអស់គ្នាណា! ” ។

ចង់ដឹងថា បទចម្រៀង ដែលកញ្ញា វ៉ានីឡា ច្រៀងពីរោះដូចម្ចាស់សំនៀងដើមដែរឬយ៉ាង តោះទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh