ដើម្បីប្រារព្ធ ពិធីគំរប់ខួប ២៥ ឆ្នាំរបស់ ទស្សនាវដ្ដី Empire នោះខាង ទស្សនាវដ្ដី បានបញ្ចេញ រូប ថត Poster ២៥ សន្លឹកដែល ជារូបរបស់ តួអង្គទាំង ២៥ រូបផ្សេងៗគ្នា នៅក្នុងរឿប X-Man : Days Of Future Past ។
នេះជាលើក ទីមួយហើយ ដែលទស្សនាវដ្ដី Empire បញ្ចេញរូប ដ៏ច្រើន ហើយមានការរចនា ដ៏ល្អ បែបនេះ ។ Fan Bingbing តារាសំដែងចិន ដ៏ស្រស់ស្អាត ត្រូវបានគេ ចាប់អារម្មណ៍ ជាងគេហើយ រូបរបស់នាង ក៏ស្អាតអស្ចារ្យ ផងដែរ ។ Quicksilver ក៏ត្រូវបាន គេចាប់អារម្មណ៍ ផងដែរព្រោះថា តួអង្គនេះ មានសំលៀកបំពាក់ ឡូយឆាយដូច តារាអញ្ចឹង ហើយមាន សមត្ថភាព ខ្ពស់ក្នុងការធ្វើ កាយវិការ និងរត់លឿន ដូចភ្លេកបន្ទោល ។ តួអង្គផ្សេងៗទៀត មានដូចនៅខាងក្រោមនេះ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14