ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើប
តែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា នៅយប់ថ្ងៃទី១៨ មក
រា និស្សិតស្រីដែលមានឈ្មោះថា Li Mei Feng វ័យ ២២ ឆ្នាំ មកពីខេត្ត Sichuan ប្រទេសចិន
បានធ្វើដំណើរជាមួយនឹងប្អូនស្រីខ្លួន ដើម្បីទៅសួរសុខទុក្ខឪពុកម្តាយ ។ ដោយមានការនឿ
យហត់ពេញមួយថ្ងៃជាមួយនឹងការសិក្សា ក៏ដូចជាការធ្វើដំណើរ ក៏បានធ្វើអោយភ្នែករបស់
នាងមានអារម្មណ៍មិនសូវស្រួល រំពេចនោះ នាងក៏បានទាញយកកូនដបតូចមួយនៅក្នុងកា
បូប មកបន្តក់ភ្នែក តែភ្លាមៗនោះ ភ្នែករបស់នាងក៏បានចាប់ផ្តើមឈឺមួយរំពេច ដូច្នេះទើបនា
ងដឹងថា ដបតូចដែលនាងយកមកបន្តក់នោះ មិនមានជាថ្នាំបន្តក់ភ្នែកនោះទេ តាមពិតទៅវា
គឺជា ជ័រកាវបិទក្រចកដៃទៅវិញ (super-adhesive nail glue) ។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ដោយបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការ
សង្គ្រោះបន្ទាន់ ខណៈពេលដែលភ្នែករបស់នាងមានការឈឺចាប់ជាខ្លាំង និងមិនអាចបើក
បានថែមទៀតផង។ បន្ទាប់ពីមានការខិតខំប្រឹងប្រែងជួយសង្គ្រោះពីក្រុមវេជ្ជបណ្ឌិត ជាលទ្ធ
ផលភ្នែករបស់នាងក៏បានធូរស្រាលមកវិញជាធម្មតា។
លើសពីនេះទៅទៀត បើយោងតាមសម្តីជនរងគ្រោះបានបញ្ជាក់ថា រាល់សព្វមួយដង ដប
បន្តក់ភ្នែក និងដបកាវបិទក្រចកនាងដាក់នៅកន្លែងផ្សេងគ្នា នៅក្នុងកាបូបនោះ តែចៃដន្យអី
នៅថ្ងៃកើតហេតុនាងបែរជាច្រឡំដាក់ពួកវានៅជាមួយគ្នាទៅវិញ ក៏បណ្តាលអោយមានឧប
ទេ្ទវហេតុនេះកើតឡើងតែម្តង៕
ដោយ ៖ ពិសី
ប្រភព ៖ Happening