CamNews

ភាពយន្ត 

Ahn Sung Ki និង Park Shi Yeon ទៅសម្ដែងភាពយន្ត Hollywood

តារាសម្ដែងកូរ៉េ Ahn Sung Ki និង Park Shi Yeon ត្រូវបានគេជ្រើសរើសដាក់អោយសម្ដែងខ្សែភាព
យន្តថ្មីរបស់ Hollywood ជាមួយនឹងតារាសម្ដែងជើងចាស់ Morgan Freeman និង Clive Owen។

កាលពីសប្ដាហ៍មុននេះក្រុមហ៊ុន Sobig Global បានប្រកាសថាក្រុមហ៊ុនរបស់គេនឹងធ្វើការសហការ
ណ៍ក្នុងការថតខ្សែភាពយន្ត The Last Knights ដែលបានចាប់ផ្ដើមថតនៅសាធារណៈរដ្ឋឆេកកាលពី
ដើមខែមកនេះ។

លោក Morgan Freeman ដែលជាតារាសម្ដែថជើងចាស់ល្បីដែលធ្លាប់បានសម្ដែងក្នុងរឿង The Dark
Knight Rises ត្រូវបានគេដាក់ជាតួរ​ឯកក្នុងខ្សែភាពយន្តថ្មីនេះ ហើយចំពោះតារាកូរ៉េទាំង ២ រូបនឹងត្រូវ
បានសម្រេចតួជាក្រោយតាមរយៈការសម្រេចចិត្តរបស់លោក Kazuaki Kiriya អ្នកដឹកនាំរឿងជនជាតិ
ជប៉ុន៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Soompi 

 


Tags: morgan freeman hollywood movie star