ហេតុការណ៍គ្រោះអកុសលនេះ បានកើតឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅឯទីក្រុង Changsha ខេត្ត Hunan ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី ៣១ ខែមករា កន្លងទៅនេះ។ ពេលនោះ លោក Yu Li អាយុ ៤២ឆ្នាំ កំពុងតែដើរទិញឥវ៉ាន់ ថ្ងៃចូលឆ្នាំជាមួយនឹង កូនប្រុស អាយុ ៣ឆ្នាំម្នាក់ ស្រាប់តែមានស្ត្រីម្នាក់ បានលោតសម្លាប់ខ្លួន ពីជាន់ទី៥ ធ្លាក់ចុះមកត្រូវចំក្បាល របស់គាត់តែម្តង។

លោក Yu Li កំពុងនាំកូនប្រុស ទិញឥវ៉ាន់ចូលឆ្នាំថ្មី ស្រាប់តែមានស្រ្តីម្នាក់ធ្លាក់ពីលើ ត្រូវចុះក្បាលគាត់
អ្នកនាំពាក្យប៉ូលិសបានឲ្យដឹងថា "លោក Yu Li កំពុងតែដើរនៅជាន់ក្រោម ស្រាប់តែត្រូវស្ត្រី ម្នាក់ធ្លាក់ពីជាន់លើមក ត្រូវចំក្បាល។ ស្ត្រីម្នាក់នោះ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង រីឯលោក Yu Li វិញ រងរបួសយ៉ាធ្ងន់ធ្ងរ។ យើងខ្ញុំកំពុងតែត្រួតពិនិត្យ CCTV ដើម្បីកំណត់បញ្ជាក់ឲ្យបានច្បាស់ ថា ស្ត្រីម្នាក់នោះ គឺពិតជាលោតសម្លាប់ខ្លួនមែន ឬក៏មានអ្នកណារុញទម្លាក់ចុះ"។
ផ្តល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មានតំបន់ ភរិយារបស់លោក Yu Li បានឲ្យដឹងថា មុននឹង ហេតុការណ៍កើតឡើង ស្វាមីរបស់គាត់ បានសន្យាថា នឹងនាំកូនប្រុស ទៅដើរទិញឥវ៉ាន់ ចូលឆ្នាំ ថ្មី នៅមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើនេះ។ ពិតជាសំណាងអាក្រក់បំផុត ដែលគ្រោះថ្នាក់នេះ បានកើតឡើង នៅចំថ្ងៃចូលឆ្នាំប្រពៃណីចិនតែម្តង" ៕