ប្លែកៗ ៖ បើយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយ
កាលពីពេលកន្លងទៅ ដោយទីភ្នាក់ងារបរទេស huffingtonpost នោះ បានអោយដឹងថា នារី
ម្នាក់ ដែលមានវ័យទើបតែ ២៥ ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីនាងវារចូលផ្ទះរបស់គេ
ដោយខុសច្បាប់ តាមទ្វារឆ្កែ រួចចូលទៅសង្ងំអាកា្រតកាយនៅក្នុងបន្ទប់ទឹកផ្ទះគេទៅវិញ។
គួរបញ្ជាក់ផងដែរថា នារីអាក្រាតកាយរូបនោះ មានឈ្មោះថា Sara Elizabeth Soto ត្រូវបាន
រកអោយឃើញថា ស្ថិតនៅក្នុងសភាពអាក្រាតកាយ ក្នុងបន្ទប់ទឹកនាផ្ទះមួយកន្លែងស្ថិតនៅ
រដ្ឋ Texas សហរដ្ឋអាមេរិក។ នាងត្រូវបានចាប់ឃាត់ខ្លួន ពីសំណាក់បុរសម្នាក់ ដែលជាម្ចាស់
ផ្ទះនោះ បន្ទាប់ពីគាត់បានលឺសម្លេងចម្លែក នាវេលាម៉ោង ១ និង ៤៥ នាទី រំលងអាធ្រាត្រ
ឈានចូលថ្ងៃអង្គារ។
ហើយបើនិយាយពីមូលហេតុដែលនាំអោយនាងអាក្រាតកាយបែបនេះ ក៏ព្រោះតែទ្វារឆ្កែតូច
ពេក ដែលជាហេតុធ្វើអោយ ទាក់សម្លៀកបំពាក់ នាងនៅខាងក្រៅ ខណៈពេលដែលគោល
បំណងចម្បងរបស់នាងលួចចូលផ្ទះនេះនោះគឺ ចង់ប្រើប្រាស់ទូរស័ព្ទដៃ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost