CamNews

ប្លែកៗ 

"Fear Factor" ៖ ប្រកួតញ៉ាំលិង្គសេះ

"Fear Factor" គឺជាកម្មវិធីទូរទស្សន៍មួយដែលផ្សាយឡើងវិញនូវព្រឹតិ្ដការណ៍ពិសេសៗ គួរអោយ
ខ្លាចបំផុត។ អ្នកដែលចូលរួម នឹងត្រូវធ្វើសកម្មភាពគួរអោយញញើត ដូចជា ញ៉ាំគ្រឿងក្នុងរបស់
សត្វ ឬដាក់សត្វមានពឹសលើខ្លួនជាដើម។ ថ្មីនេះ នៅក្នុងវគ្គទី ១០០របស់កម្មវិធីនេះ អ្នកចូលរួម
ត្រូវតែញ៉ាំលិង្គសេះ។

លោក Park Sung Hyun ប្រធានមន្ទីរពេទ្យបានអោយដឹងថា លិង្គសេះ មានប្រសិទ្ធិភាពក្នុងការ
ព្យាបាលអាការៈខ្សោយប្រដាប់ភេទ និងជួយអោយគូស្វាមី ភរិយាដែលមិនទាន់មានកូន អាច
មានកូនបានឆាប់។

នៅក្នុងការប្រកួតនេះ គេឃើញមានពិធីការិនី Kwak Hyun Hwa គឺជាអ្នកញ៉ាំមុនគេ។ ប្រហែល
ជាអាហារនេះ មានក្លិនមិនល្អ ទើបនាងធ្វើមុខដូចពិបាកទ្រាំណាស់។​ ប៉ុន្ដែចុងក្រោយ នាងនៅ
តែអាចលេបអាហារពិសេសនេះបាន។

បន្ទាប់មក អ្នកដែលបានចូលរួមការប្រកួត ក៏បានស្គាល់រសជាតិលិង្គសេះ ម្ដងម្នាក់ៗ។ សូម្បីតែ
តារាស្រីម្នាក់របស់កូរ៉េខាងត្បូង ក៏បញ្ចុះបញ្ចូលស្វាមីខ្លួន អោយញ៉ាំអាហារនេះ តែចុងក្រោយ គេ
ក៏ក្អួតចេញមកទាំងអស់៕

ពិធីការិនី Kwak Hyun Hwa គឺជាអ្នកញ៉ាំមុនគេ

បុរសនេះ ក្អួតចេញមកទាំងអស់ បន្ទាប់ពីត្រូវប្រពន្ធបង្ខំអោយញ៉ាំលិង្គសេះ

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: korean star eat horse penis Fear Factor