CamNews

មិនគួរឲ្យជឿ 

គ្រោះថ្នាក់ សាហាវ ដែក ៦ សរសៃ ចាក់ដោតសុះ មិននឹកស្មានដល់ តែ ជីវិតថ្លៃ

គ្រោះថ្នាក់ មិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៣២ ឆ្នាំ បុរសម្នាក់មក ​ពីទីក្រុង Wuhan ប្រទេសចិន ពិតជាមានសំណាងហួស ពោល ជីវិតថ្លៃតែម្តង បន្ទាប់ពី ដែក ប្រវែង   វែង​   ចាក់ដោតចូល ទៅក្នុង ដើមទ្រូងរបស់លោក នៅសល់ត្រឹមតែ ១ ស.ម ទៀតតែប៉ុណ្ណោះ នឹងចាក់ដោតចំបេះដូង របស់គាត់ តែម្តង ។ 


ស្ថិតនៅក្នុងវ័យ ៣២ ឆ្នាំ ខណៈមានឈ្មោះថា លោក Song រថយន្តរបស់គាត់បានជួបគ្រោះថ្នាក់ចរា ចរណ៍ដោយបុកគ្នា ជាមួយនឹងរថយន្តផ្ទុកដែកពេញ ចំពីក្រោយ ដែលជាហេតុនាំអោយ ចម្រឹងដែក ៦ ហោះបុកចាក់ដោតចូលទៅក្នុងរថយន្តរបស់លោក ។ ដែក ៥ សរសៃ ចាក់  ដោត សុះកញ្ជក់មុខ របស់រថយន្ត ខណៈ សរសៃដែក ទី ៦ ហោះមកចាក់ដោត   ចំទ្រូងរបស់គាត់ ខ្វះ ១ ស.ម ចំបេះដូង របស់គាត់ដែលអាចនឹងស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ោង ៤ ទាបភ្លឺ ។ ជាការ ឆ្លើយតបទៅនឹងបទអន្តរាគមន៍ ពីអាជ្ញាធរ ពាក់ព័ន្ធបុរសជាជនរងគ្រោះត្រូវបានបញ្ចូនខ្លួនទៅកាន់ មន្ទីរពេទ្យ ដោយបានធ្វើការវះកាត់ រហូតទទួលជោគជ័យ និងធូរស្រាលច្រើន ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖​ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Wuhan Horse