CamNews

ប្លែកៗ 

ធុញនឹងចរាចរណ៍ ស្ទះខ្លាំង ទៅធ្វើការមិនដែលទាន់ម៉ោង បុរសម្នាក់ ប្តូរជិះសេះ ទៅ Office រាល់ថ្ងៃ

ប្លែកៗ និង ស្ទើរតែមិនគួរអោយជឿ ៖ ប្រជុំរូបថត បុរសម្នាក់ ជិះសេះ នៅកណ្តាល ទី ក្រុង Wuhan ខេត្ត Hubei ពោលតាមបណ្តោយផ្លូវ Xiongchu តែម្តង ទទួលបានការពេញនិយម ជាខ្លាំង នៅតាម ប្រព័ន្ធអនឡាញ ចិន ជាពិសេស តាមបណ្តាញសង្គមចិន ។


បុរសជាម្ចាស់សេះ គឺជាសមាជិក មកពី Wuhan Jockey Club ចេញសេចក្តីបំភ្លឹអោយដឹងថាលោក ជិះសេះទៅធ្វើការជារៀងរាល់ថ្ងៃ ព្រោះតែហេតុផលស្ទះចរាចរណ៍ខ្លាំងជារៀងរាល់ថ្ងៃដែលជាហេតុ ធ្វើអោយលោកបើករថយន្តទៅធ្វើការយឺត រាល់ថ្ងៃតែម្តង ចាប់តាំងពីពេលនោះមក  លោកក៏សំរេច ចិត្តជិះសេះ ជំនួសអោយរថយន្តផ្ទាល់ខ្លួនរបស់លោកដើម្បីធានាអោយបានថាទៅធ្វើការទាន់ម៉ោង និងទាន់ពេលវេលា។ និន្នាការថ្មី ជិះសេះ ទៅធ្វើការជារៀងរាល់ថ្ងៃក្នុងសង្គមទំនើបប្រការនេះញ៉ាំង អោយមានការគាំទ្រ និងចម្លែកចិត្តជាខ្លាំង ពីសំណាក់ប្រជាជន មកពីគ្រប់ទិសទី ។ លោកអ្នកធ្លាប់ គិតដែរទេ ថានឹងផ្លាស់ប្តូរមធ្យោបាយក្នុងការធ្វើដំណើរ ខណៈបច្ចុប្បន្នភាព   ស្ថាន ភាព ចរាចរណ៍ កាន់តែអាក្រក់ៗឡើង បើធ្លាប់គិតមែននោះ តើមធ្យោបាយណាមួយ លោកអ្នក  នឹង ជ្រើសរើស កុំ និយាយអោយសោះណា ថាមធ្យោបាយទាំងនោះ ចម្លែកហួសពី ការស្មាន ដូច  បុរសជនជាតិចិនខាង លើ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Wuhan Horse