CamNews

ព័ត៌មានអន្តរជាតិ 

"កំពូលអ្នកចម្បាំងឆ្លាម" នារីម្នាក់ ស្ថិតនៅក្នុងឈុត​ ប៊ីគីនី ហែលទឹក ជាមួយឆ្លាម

ព័ត៌មានអន្តរជាតិ ៖ នាង Lesley Rochat   ជាអ្នកអភិរក្សត្រីឆ្លាម ជនជាតិអាហ្រ្វិកខាងត្បូង
ត្រូវបានរកអោយឃើញថា ពិតជាហ៊ានហួស  ខណៈស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ី
ប៊ីគីនី ហែលទឹកជាមួយនឹងឆ្លាមកំណាច ដើម្បីជាសារមួយ ក៏ដូចជាយុទ្ធនាការមួយ Rethink
the Shark
   ក្នុងការលើកកំពស់ការយល់ដឹងទៅលើត្រីឆ្លាម  នេះបើយោង តាមការដកស្រង់
អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយកាលពី
ពេលកន្លងទៅនេះ ។

Lesley បានលើកជាឧទាហរណ៍គូសបញ្ជាក់អោយដឹងថា ឆ្លាមមិនមែនជាគ្រឿងបរិភោគជា
ចាំបាច់នៃតម្រូវការមនុស្ស ដែលពួកគេតែងធ្លាប់គិតនោះទេ ក៏ប៉ុន្តែវាពិតជាមានការគំរាមគំ
ហែងជាខ្លាំង ខណៈវាជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ទអេកូឡូស៊ីជីវចម្រុះបាតសមុទ្រ ។

លើសពីនេះ   អភិរក្សនិយម    មួយរូបនេះ​​  បានអះអាងបន្ថែមអោយដឹងថា ​រាល់សំណាញ់
ដែលបានបំពាក់ឡើងនៅតាមឆ្នេរសមុទ្រការពារក្រុមមនុស្សហែលទឹកនោះពិតជាមានការ
គំរាមគំហែងឆ្លាមជាខ្លាំង ពោលគឺសម្លាប់វាតែម្តង ខណៈអ្នកលេងកីឡាមុជទឹកមកពីជុំវិញ
ពិភពលោកអាចហែលលេងជាមួយនឹងឆ្លាមមិនបង្កជាហានិភ័យTiger shark នឹងមានការ
គំរាមគំហែងដល់ពួកវា  ស្របពេលដែលវាពិត ជាមានតម្លៃនៅក្នុងឧស្សាហកម្មអេកូទេស
ចរណ៍ ។

ដោយត្រូវបានគេស្គាល់ថា   ជាអ្នកចម្បាំងឆ្លាមដ៏អស្ចារ្យហើយនោះ  “Shark Warrior” នាង
Lesley ត្រូវបានរកអោយឃើញថា   បានធ្វើដំណើរទៅជុំវិញពិភពលោក ដោយមានការផ្តិត
យករូបថត     នូវបទពិសោធន៍នៃការហែលទឹក  ជាមួយនឹងឆ្លាម ក្នុងយុទ្ធនាការឃោសនា
របស់ខ្លួន ។  ហើយមានពេលមួយនោះ  គេឃើញនាង  មានការហែលទឹកជាមួយនឹងឆ្លាម
Tiger    Shark  ដ៏ធំមួយ  នៅឯឆ្នេរសមុទ្រ  Tiger  ( Tiger Beach ) កោះ Grand Bahama
ប្រទេស Bahamas ៕

* ព័ត៌មានអ​ន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- បិសាចសមុទ្រ ? សាកសព សត្វសមុទ្រ ចម្លែកមានស្នែង ត្រូវបានគេរកឃើញ
- គ្រោះថ្នាក់ធម្មជាតិ ដ៏គួរអោយរន្ធត់ ថតជាប់ស្រស់ៗ រណ្តៅស្រុត លេបត្របាក់ផ្នែកខ្លះ
នៃភពផែនដី

- យុវតីវ័យ ២០ ឆ្នាំ​ ត្រូវបានឆ្លាមសមុទ្រ វាយប្រហារដាច់ដៃស្តាំ ខណៈនេះ​ បានស្លាប់
បាត់ទៅហើយ

- វីដេអូ ក្រឡាប់រថយន្តប៊ើស ដឹកអ្នកលេងល្បែង ទៅកាន់កាស៊ីណូ របួស ច្រើនជាង
៥០ នាក់

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖​ ដឹមីរ័រ