CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ក្រឡាប់រថយន្តប៊ើស ដឹកអ្នកលេងល្បែង ទៅកាន់កាស៊ីណូ របួស ច្រើនជាង ៥០ នាក់

ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សច្រើនជាង ៥០  នាក់ បានទទួលរងរបួសធ្ងន់ និងស្រាល
ខណៈរថយន្តប៊ើស ដឹកពួកគេដែលជាអ្នកលេងល្បែង ទៅកាន់កាស៊ីណូ Las Vegas បាន
ក្រឡាប់នៅតាមផ្លូវ នៅឯភាគខាងត្បូង រដ្ឋ California សហរដ្ឋអាមេរិក នេះបើយោងតាម
ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

ជាការពិត រថយន្តក្រុងមួយនេះ បន្ទាប់ពីមានការបើកបរដោយមិនបានប្រុងប្រយ័ត្ន ក៏បាន
បើកធ្លាក់ផ្លូវមួយកន្លែង  និង  ផ្អៀងទៅរកផ្នែកម្ខាងនៃផ្លូវរថរបស់រថភ្លើង ។ យ៉ាងណាមិញ
យោងតាមសម្តី    លោក  Cheryl Sims​  ជាមន្រ្តីផ្លូវការ  មកពីនាយកដ្ឋានភ្នាក់ងារសង្គ្រោះ
បន្ទាន់ពន្លត់អគ្គីភ័យ     បានអះអាងអោយដឹងថា  ក្នុងចំណោចជនរងគ្រោះទាំងអស់  ក្នុង
នោះ មានជនរងគ្រោះ៦ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ តាម
រយៈជើងហោះហើរ។

ដោយឡែក បើនិយាយពីចំនួនមនុស្សដែលធ្វើដំណើរនៅលើរថយន្តប៊ើសមួយគ្រឿងនោះ
មិនទាន់បានដឹងជាក់ច្បាស់  នៅឡើយនោះទេ  ខណៈរថយន្តមួយគ្រឿងនេះ  ជាកម្មសិទ្ធ
របស់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ Da Zhen Travel Agency  មានទីតាំងនៅឧទ្យានជាតិ
Monterey Park ជាយក្រុង Los Angeles ៕

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលទើបតែនឹងកើតឡើង មាននៅខាងក្រោម ៖

- ចម្លែកៗ ៖ ខ្នើយកើយ រាង ភ្លៅ ស្រីស្អាត ល្បីអស់ទាស់ នៅជប៉ុន
- យុវតីវ័យ ២០ ឆ្នាំ​ ត្រូវបានឆ្លាមសមុទ្រ វាយប្រហារដាច់ដៃស្តាំ ខណៈនេះ​ បានស្លាប់បាត់
ទៅហើយ

- ខ្លោចចិត្ត ៖ ១៦ នាក់រងរបួស   ខណៈ ៣៧   នាក់ស្លាប់  ក្រោយរថយន្តប៊ើស បោលចូល
ជ្រោះជ្រៅ ជម្រៅ ៦០ ម៉ែត្រ

ដោយ​ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: Casino Bus California USA United State