ព័ត៌មានអន្តរជាតិ ៖ សាកសពសត្វសមុទ្រចម្លែក មានស្នែង ស្អុយរលួយមួយ មានប្រវែង
ដល់ទៅជិត ៤ ម៉ែត្រនោះ ត្រូវបានស្រ្តីម្នាក់រកឃើញនៅឃើញនៅឯឆ្នេរសមុទ្រក្រុង Villaricos
ប្រទេសអេស្ប៉ាញ នេះបើយោងតាមការដកស្រង់ អត្ថបទសារព័ត៌មាន ពីគេហទំព័របរទេស
ដឹមីរ័រ ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ការរកឃើញសាកសពចម្លែកមួយនេះ នៅ
ក្នុងនោះ គេក៏បានរកឃើញស្នែងមួយ នៅក្បែរនោះផងដែរ។ គំរូសាកសពមួយនេះ ត្រូវបាន
គេយកទៅវិភាគ ដើម្បីឈានដល់ការកំណត់អត្តសញ្ញាណពីអ្នកជំនាញមកពី សមាគមគាំ
ពារជីវចម្រុះសមុទ្រ PROMAR ។
តែទោះជាយ៉ាងណាក៏ដោយ សាកសពមួយនេះ ត្រូវបានរកអោយឃើញថា បានកប់ដើម្បី
រក្សាបាននូវអនាម័យ។ ដោយឡែក បើយោងតាមសម្តីលោក Maria Sanchez ជាអ្នកសំរប
សំរួលការគាំពារកិច្ចការស៊ីវិលអោយដឹងថា ៖ យើងមិនទាន់បានដឹងថា វាគឺជាសាកសពអ្វី
អោយពិតប្រាកដនោះទេ តែវាពិតជាមានក្លិនអសោចជាខ្លាំង ខណៈពេលដែលសាកសព
មួយនេះ រលួយស្ទើរតែទាំងស្រុងបាត់ទៅហើយ។
មានមតិមួយចំនួនលើកឡើងថា វាគឺជាសាកសពត្រី oarfish ដ៏ធំមួយ ខណៈពេលដែល
អ្នកជំនាញជីវចម្រុះដែនសមុទ្រ មកពីសកលវិទ្យាល័យ Florid a State University លោក
Dean Grubbs អះអាងអោយដឹងថា វាគឺជាសាកសពឆ្លាមទៅវិញ។ គាត់បានបញ្ជាក់ថា វាគឺ
ជាគ្រោងឆ្អឹងត្រីឆ្លាម ស្របពេលដែលស្នែងមួយនោះ គឺជាឆ្អឹង ដែលជាផ្នែកមួយនៃសរីរាង្គ
ត្រីឆ្លាម ដើរតួជាពិសេសក្នុងការទ្រទ្រង់ ព្រុយទ្រូង ៕
* ព័ត៌មានអន្តរជាតិ ដែលទើបតែនឹងកើតឡើង មកពីជុំវិញពិភពលោក មាននៅខាងក្រោម
- វីដេអូ ក្រឡាប់រថយន្តប៊ើសដឹកអ្នកលេងល្បែង ទៅកាន់កាស៊ីណូរបួសច្រើនជាង៥០ នាក់
- យុវតីវ័យ ២០ ឆ្នាំ ត្រូវបានឆ្លាមសមុទ្រ វាយប្រហារដាច់ដៃស្តាំ ខណៈនេះ បានស្លាប់បាត់
ទៅហើយ
- ខ្លោចចិត្ត ៖ ១៦ នាក់រងរបួស ខណៈ ៣៧ នាក់ស្លាប់ ក្រោយរថយន្តប៊ើស បោលចូល
ជ្រោះជ្រៅ ជម្រៅ ៦០ ម៉ែត្រ
- ចម្លែកៗ ៖ ខ្នើយកើយ រាង ភ្លៅ ស្រីស្អាត ល្បីអស់ទាស់ នៅជប៉ុន
- គ្រោះថ្នាក់ធម្មជាតិ ដ៏គួរអោយរន្ធត់ ថតជាប់ស្រស់ៗ រណ្តៅស្រុត លេបត្របាក់ផ្នែកខ្លះ
នៃភពផែនដី
ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ