ព័ត៌មានអន្តរជាតិ ៖ បុរសពីរនាក់ត្រូវបានចាប់ឃាត់ខ្លួន និងចាប់ញ៉ាត់ចូលគុក ខណៈពេល
បានរកអោយឃើញថា បានលួចប្រេងអូលីវដល់ទៅ ២២០,០០០ លីត្រ ពីហាង KFC នេះបើ
តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាល
ពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ជនជាប់ចោទទាំងពីររូបនោះ មានឈ្មោះថា Stuart Bradley វ័យ ៣៨ ឆ្នាំ
និង Matthew Walker វ័យ ២៧ ឆ្នាំ ពួកគេទាំងពីរនាក់មកពីតំបន់ Stourport, Worcestershire
ប្រទេសអង់គ្លេស។
លើសពីនេះទៅទៀត បើយោងតាមសម្តីមន្រ្តីប៉ូលីសបាននិយាយបញ្ជាក់អោយដឹងថា ពួកគេ
មិនត្រឹមតែលួចប្រេងអូលីវចេញពី ភោជនីយដ្ឋានអាហារសម្រន់ KFC ប៉ុណ្ណោះទេ តែពួកគេ
ក៏បានលួចពី Tesco និង Asda ផងដែរ ។ គួររំឭកផងដែរថា មកទល់នឹងពេលនេះ បុរសជាប់
ចោទទាំងពីររូបនោះ ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពីរឆ្នាំហើយ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening