CamNews

តារា 

ប៊ីរីយ៉ា ស្នេហាគ្មានបញ្ហា ជាមួយ បុរសអ្នកជំនួញ

ភ្នំពេញ៖  តារាសម្តែងស្រីខ្ពស់ស្រឡះ ចង្កាស្រួច កញ្ញា ប៊ី រីយ៉ា បាននិយាយ ប្រាប់ឲ្យដឹងថា សព្វ
ថ្ងៃនេះទំនាក់ទំណងស្នេហា រវាងនាងជាមួយ បុរសម្នាក់ ដែលមានមុខរបរ ជាអ្នករកស៊ី គឺនៅមាន
លក្ខណៈល្អ ជាមួយគ្នាជាធម្មតា មិនមានរឿងអ្វី កើតឡើងនោះទេ។

ជូបសំណេះសំណាល តាមទូរស័ព្ទជាមួយ គេហទំព័រ Looking TODAY នៅរសៀល ថ្ងៃទី៧ ខែមីនា
ឆ្នាំ ២០១៣នេះ ស្រីស្រស់ ប៊ី រីយ៉ា បាននិយាយប្រាប់ ឲ្យដឹងថា រាល់ថ្ងៃនេះអាជីព សិល្បៈមានការ
រវល់ ជាធម្មតា។

បច្ចុប្បន្ននេះនាងក៏កំពុងតែ ថតខ្សែភាពយន្តឲ្យខាង ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ បាយ័ន ក្នុងខ្សែរឿង
" ម៉ែក្មេករើសកូនប្រសា " ក្នុងដំណែងជាតួឯក។

ទាក់ទងទៅនឹងរឿងរ៉ាវ ជីវិតស្នេហាឯកជន ផ្ទាល់ខ្លួនវិញ ត្រូវបានកញ្ញា ប៊ី រីយ៉ា និយាយទាំងភាព
ក្លាហានថា "ចាស់បង....! សព្វថ្ងៃនេះ ខ្ញុំមានម្ចាស់បេះដូង រួចហើយ។ ខ្ញុំនិងគាត់បានស្រលាញ់គ្នា
រយៈពេល៣ឆ្នាំមកហើយ...! គាត់ជាអ្នករកស៊ីនៅក្នុងស្រុកខ្មែរ និងទើបតែមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ"។

តារាកូនកាត់ ឥណ្ឌារូបនេះ បានបន្តថា មកដល់ពេលនេះចំណង ស្នេហ៍រវាងនាង និង បុរសវ័យក្មេង
រូបនេះ គឺនៅតែមានភាពល្អ ជាមួយគ្នាធម្មតា ព្រោះថា ឥរិយាបទនៃ ការនិយាយស្តី និង អត្តចរិកនាង
និងគេ គឺមានភាពចុះសម្រុងគ្នា។ ម្យ៉ាងទៀត ក៏មិនដែលមានការ អាក់អន់ស្រពន់ចិត្តអ្វី នឹងគ្នាម្តង
ណាឡើយ ទើបទំនាក់ទំនងនេះ មិនដែលមានបញ្ហា ណាមួយកើតឡើង។

អតីត Freshie Gril លេខ២ ប្រចាំឆ្នាំ ២០០៨ នាង ប៊ី រីយ៉ា បានបញ្ជាក់ថា ចំណងស្នេហានាង និង
បុរសម្នាក់នេះ អាចឈានទៅដល់ ជីវិតប្តីប្រពន្ធស្របច្បាប់ នៅថ្ងៃខាងមុខ។ ប៉ុន្តែអំឡុងពេលនេះ
នាងមិនទាន់គិតគូរទៅ ដល់រឿងរៀបចំពិធី ភ្ជាប់ពាក្យនៅឡើយទេ ដោយ ប៊ី រីយ៉ាសំអាងថា នាង
នៅក្មេង និង ចង់ទុកពេលរកលុយឲ្យ បានច្រើនសិនមុន នឹងឈានទៅដល់ចំណង អាពាហ៍ពិពាហ៍។

តារាស្រីវ័យ២២ ឆ្នាំកញ្ញា ប៊ី រីយ៉ា បានបន្ថែមថា "ឪពុកម្តាយរបស់ខ្ញុំ ទាំងសងខាងគាត់ ក៏បានដឹងឮ
អំពីរឿងនេះ ហើយដែរ ។ មិនយូរទៀតទេ ប្រហែលជា ២ឬ៣ ឆ្នាំទៀត ខ្ញុំគិតគូរពីរឿងនេះហើយ។
ប៉ុន្តែឥឡូវនេះ គឺខ្ញុំត្រូវនៅមើល ចិត្តគ្នាបន្តិចទៀតសិន.."៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: biriya entertainment khmer star