ព័ត៌មានជាតិ៖ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសម្តេច អគ្គមហាសេនាបតីតោជោ ហ៊ុន សែន
ព្រឹកថ្ងៃចន្ទ ទី ២៩ តុលា ម្សិលមិញនេះ បានប្រកាសអោយដឹងថា មកដល់ពេលនេះ រដ្ឋាភិបាល
មិនទាន់បានអនុញ្ញាតឲ្យមានការផលិតអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរនៅឡើយទេ។ ក៏
ប៉ុន្តែ នៅខេត្តកោះកុង ជាប់ព្រំដែនថៃ ពិតជាមានក្រុមហ៊ុនឯកជន ស្នើសុំចង់សិក្សា ដើម្បីឈាន
ទៅវិនិយោគលើគម្រោងដ៏ធំនោះ។
សេចក្តីប្រកាសយ៉ាងដូច្នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ឆ្លើយតបនឹងការលើកឡើងរបស់ប្រ
ទេសជិតខាងមួយចំនួន ដែលបានបង្ហាញពីកង្វល់ លើគម្រោងផលិតអគ្គិសនី ដើរដោយនុយក្លេ
អ៊ែរ នៅក្នុងខេត្តកោះកុង ។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងកាលៈទេសៈពេល
នេះ កម្ពុជាមិនទាន់មានសមត្ថភាពទេ។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទៅថ្ងៃមុខ កម្ពុជា នឹងអា
ចឈានដល់ការផលិតអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ ហើយបច្ចុប្បន្ននេះ នៅសាកលវិ
ទ្យាល័យបាត់ដំបង គេក៏កំពុងសិក្សាអំពីផ្នែកវិស្វកម្មនុយក្លេអ៊ែរនេះផងដែ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ rfi