CamNews

មិនគួរឲ្យជឿ 

រយៈពេល ត្រឹមតែ ១ ខែកន្លះ អមនឹងសាច់ប្រាក់ ៩ ពាន់ ដុល្លារ ធ្វើផ្ទះបាន យ៉ាងល្អឥតខ្ចោះ នៅក្នុងកសិដ្ឋាន

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានសឹង្ហ បុរីអោយដឹងថា ក្នុងរយៈពេលត្រឹមតែ ១ ខែកន្លះ តែប៉ុណ្ណោះ លោក Steve Areen បានសម្រេចនូវ សុបន្តិរបស់ខ្លួន ពោល បានសង់ផ្ទះ បានសម្រេចជា ស្ថាពរ ក្នុងរយៈពេលខ្លី ដោយចំណាយ ប្រាក់ ត្រឹមតែ ៩ ពាន់ដុល្លារតែប៉ុណ្ណោះ ដោយនៅក្នុងនោះ បេក្ខផ្ទះ ដ៏ល្អប្រណិតមួយនេះបានសំកាំងខ្លួន ឡើងនៅក្នុងកសិដ្ឋាន ចិញ្ចឹមស្វាយ មិត្តភក្កិរបស់គាត់​ មានទីតាំង ស្ថិតនៅក្នុងប្រទេស ថៃ ។

យ៉ាងណាមិញ បើយោងតាមគេហទំព័រ លោក Steve Areen បានអះអាងអោយដឹងថា ទម្រាំតែ លេចចេញនូវសមិទ្ធផលស្នាដៃផ្ទះមួយនេះឡើង លោក បានមានការជួយគាំទ្រ ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្តគំនិត ពីសំណាក់ លោក Hajjar Gibran ត្រូវជា មិត្តភក្កិរបស់គាត់ផ្ទាល់ និងកូនប្រ សារប្រុសលោក Hajjar Gibran ម្នាក់ផ្សេងទៀត ។

គួររំឭកថា ដើមទុន ដំបូងក្នុងការចំណាយ សាងសង់ផ្ទះ មានដំបូលរាងមូលនេះ ឡើងចំណាយ ប្រាក់តិចជាង ៦ ពាន់ដុល្លារទៅទៀត តែដឹងអីថា រាល់ការចំណាយ គ្រឿងបរិក្ខាមួយចំនួនបន្ថែម ពីលើនេះទៀត ចំណាយប្រាក់ដល់ទៅ ៣ ពាន់ដុល្លារ ឯណោះ ដូច្នេះ តម្លៃសាងសង់ជារួមបាន ឡើងដល់ទៅ ៩ ពាន់ដុល្លារ តែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ singaporeseen


Tags: Viral video Liveleak Youtube Facebook Funny Video Thailand