CamNews

កំសាន្ត 

កាសែតចិនចេញលិខិត សូមអភ័យទោសចំពោះការ បន្លំខ្លួនធ្វើជាគ្រូពេទ្យថត សពតារាចម្រៀងល្បីម្នាក់

ចិន៖ កាសែត Shenzhen Evening News បានចេញលិខិត សូមអភ័យទោស ចំពោះអ្នកសារព័ត៌មាន របស់ខ្លួន ដែលបានបន្លំ ធ្វើជាគ្រូពេទ្យ ដើម្បីចូលទៅថត យករូបភាពសព របស់តារាចម្រៀង ប៉ប់របស់ចិន នាង Yao Beina នាពេលថ្មីៗនេះ ។

អ្នកយកព័ត៌មាន បីនាក់ របស់សារព័ត៌មាន Shenzhen Evening News ត្រូវបានគេរាយការណ៍ថា មានលោក វេជ្ជបណ្ឌិតម្នាក់ បាននាំពួកគេ ចូលទៅក្នុងមន្ទីរពេទ្យ Shenzhen Peking University Hospital ដើម្បីថតយក រូបភាពសពតារា pop star នាង Yao Beina អាយុ ៣៣ឆ្នាំ ខណៈពេលដែល វេជ្ជបណ្ឌិតធ្វើការ ផ្តាស់ប្តូរកែវភ្នែក របស់នាង នេះបើយោងតាមការលើកឡើង របស់សារព័ត៌មាន The Telegraph ។

នាង Yao បានច្រៀងចម្រៀងមួយបទនៅក្នុង ខ្សែភាពយន្តភាគ បុរាណចិន ដ៏ពេញនិយមរឿង “The Back Palace: Legend of Zhen Huan” ដែលត្រូវបានថត ផ្សាយក្នុង Chinese version of the song “Let it Go” ដែលត្រូវបាន ដកស្រងចេញពី ខ្សែភាពយន្ត Disney movie Frozen ។

នាងគឺជាបេក្ខនារីមួយរូប នៅក្នុងកម្មវិធី ទេពកោសល្យពិត “The Voice of China” ឆ្នាំ ២០១៣ ផងដែរ។ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន មាន User ម្នាក់បង្ហោះនៅលើ គេហទំព័រ Weibo របស់ចិនថា អ្នកយកព័ត៌មាន ៣នាក់ បានបន្លំខ្លួន ធ្វើជាជំនួយការរបស់ លោកវេជ្ជបណ្ឌិត Yao Xiaoming ដើម្បីថតយករូបភាពសព តារាចម្រៀងម្នាក់នោះ ដោយគ្មានការអនុញ្ញាត ពីក្រុមគ្រួសារ របស់សពឡើយ ហើយព័ត៌មាននេះ ត្រូវបានគេបញ្ជូនបន្ត (Forward)ជាង ១០០០០ដង។

ឃើញដូច្នោះ ទើបបង្ខំឲ្យកាសែត Shenzhen Evening News ចេញលិខិតសុំទោសមួយ ចំពោះរូបថតទាំងនោះ ហើយក្នុងលិខិតក៏ បានលើកឡើងថា ដែលថា “ យើងសុំទោសអស់ពីចិត្ត ដែលបានបង្កឲ្យ មានការរំខាន និងមិនសប្បាយចិត្ត ដល់ក្រុមគ្រួសាររបស់ នាង Yao អ្នកគាំទ្រ និង ដល់ពលរដ្ឋចិន ទាំងអស់ផងដែរ យើងសូមសារភាពថា រូបថតទាំងនោះ ពិតជាបាន ដោយសារការបន្លំខ្លួន ចូលទៅថតមែន” ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong