ព័ត៌មានអន្តរជាតិ ៖ តើលោកអ្នកធ្លាប់មានការព្រួយបារម្ភ ពីការលុកលុយចោរលួចចូលផ្ទះ
ខណៈពេលដែលលោកអ្នក ចេញទៅសំរាកលំហែរ ដោយផ្ទុកផ្ទះចោលក្នុងរយៈពេលយូរ
ដែរឬទេ? បើសិនជាមានការព្រួយបារម្ភមែននោះ មកទល់នឹងពេលនេះ លោកអ្នកពិតជា
អស់កង្វល់ជាក់ជាមិនខាន ក៏ព្រោះតែសហគ្រិនវ័យក្មេង ជនជាតិស្វីស ឈ្មោះ Andras
Birrer បាននឹកឃើញគំនិតមួយនោះគឺ ជួលឡានទំនើបប៉ូលីសក្លែងក្លាយ ទៅតាំងបញ្ឈរ
នៅពីមុខផ្ទះ។
ជាការពិត មិនត្រឹមតែមានសេវាកម្មជួលឡានប៉ូលីសទំនើបក្លែងក្លាយមួយគ្រឿងនេះ ទៅ
តាំងបញ្ឈរនៅពីមុខផ្ទះប៉ុណ្ណោះទេ តែលោកអ្នកក៏អាចមានឧកាស ក្នុងជួលវាយកទៅជិះ
ផងដែរ ដោយមិនមានការព្រួយបារម្ភ ពីបញ្ហាប្រឈមដែលកើតមានឡើងពីសំណាក់ពួក
ក្រុមឧក្រិដ្ឋជនចេញធ្វើសកម្មភាពនោះទេ ក៏ព្រោះរថយន្តមួយគ្រឿងនេះ ម៉ាក់ Hyundai
i40 បានលាបពណ៌ ក៏ដូចជាវិវត្តន៍ខ្លួនទៅជាឡានប៉ូលីសបាត់ទៅហើយ។
គួរបញ្ជាក់ផងដែរថា បើនិយាយពីតម្លៃជួលនោះវិញ គឺមានតម្លៃត្រឹមតែ ២៧០ ដុល្លារតែ
ប៉ុណ្ណោះ នៅក្នុងមួយសប្តាហ៍ ។ តែអ្វីដែលចោទជាសំនួរនោះគឺថា តើវាពិតជាអាចបង្ការ
បាននូវការលុកលុយចូលផ្ទះ ពីសំណាក់ក្រុមចោរគាស់ចូលផ្ទះបានដែរឬទេ ដោយគ្រាន់
តែចតឡានប៉ូលីសទំនើបក្លែងក្លាយមួយគ្រឿងនេះ ក្នុងរយៈពេលមួយអាទិត្យពេញ ដោយ
មិនមានសកម្មភាពអ្វីនោះ? ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ odd