ព័ត៌មានអន្តរជាតិ ៖ ធា្លក់ឧទ្ធម្ភាគចក្រកណ្តាលទីក្រុងឡុងដ៍ ទាំងព្រឹកព្រលឹមផ្ទុះឆេះភ្លាម
ៗ ខណៈពេលដែលបានសម្លាប់មនុស្សពីរនាក់ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មាន
បរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់ដែនអាកាសមួយនេះ បានកើតឡើងនៅឯ Vau-
xhall ភាគខាងត្បូងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលបានសម្លាប់មនុស្សពីរនាក់ ពោលគឺ
លោក Peter Barnes វ័យ ៣៩ ឆ្នាំ ជាពីលុត និងលោក Matthew Wood ជាអ្នកអមដំណើរ
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីប៉ូលីស ដោយបានបញ្ជូនមនុស្ស១២នា
ក់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងនេះបានធា្ល
ក់ចំឡានពីគ្រឿងនៅនឹងដី ហើយក៏បានផ្ទុះឆេះ។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមអោយដឹងផងដែរថាបើនិយាយពីមូលហេតុនៃការ
ធ្លាក់ឧទ្ធម្ភាគចក្រAgusta 109 នេះ អាចនឹងមកពីការបើកទៅបុកនឹង ប្រដាប់ស្ទួចនៅក្នុងការ
ដ្ឋានសាងសង់អាគារខ្ពស់(Contruction Crane) ស្របពេលដែលអាកាសធាតុចុះអ័ព្ទមើលមិន
ឃើញនោះ ក៏បានកើតមានឡើងនូវសោកនាដកម្មមួយនេះ តែទោះជាយ៉ាងណា ករណីមួយ
នេះ កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening