CamNews

ព័ត៌មានអន្តរជាតិ 

សត្វព្រៃ ១២៦ ប្រភេទថ្មី ទើបរកឃើញ នៅក្នុងមហាអនុតំបន់ទន្លេ មេគង្គ

អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញ
ផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា អ្នកវិទ្យាសាស្រ្តទើបតែបានរកឃើញពពួកសត្វ
ព្រៃដល់ទៅ ១២៦ ប្រភេទផ្សេងទៀត​ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គស្របពេលដែលពពួក
សត្វព្រៃមួយចំនួន ក៏កំពុងតែប្រឹងត្រដររស់ ដើម្បីបន្តសង្ខាររបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា  សត្វប្រចៀវ​  ដ៏កាចសាហាវត្រូវបានដាក់ឈ្មោះ  ខណៈពេលដែលសត្វ
កង្កែបយំដូចសម្លេងសត្វបក្សីក៏ត្រូវបានដាក់ឈ្មោះផងដែរ ហើយពួកវាគឺស្តិតនៅក្នុងអំបូរសត្វ
ព្រៃទាំង​ ១២៦ ប្រភេទ​  ដែលទើបតែបានរកឃើញនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ កាលពីអំ
ឡុងឆ្នាំ ២០១១។

លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមអោយដឹងផងដែរថា គ្រាន់តែអំឡុងជាង ៤
ទសវត្សចុងក្រោយនេះ   ព្រៃនៅមហាអនុតំបន់ទន្លេមេគង្គ ត្រូវបានកាប់បំផ្លិចបំផ្លាញ ៣០ %
ហើយ ។ ទន្ទឹមនឹងនេះ បើយោងតាមសម្តីលោក​ Nick Cox ដែលជានាយកចាត់ការទូទៅ នៃ
កម្មវីធីការ ការពារអភិរក្សពួជសត្វព្រៃថ្មី នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ   បានអោយដឹងថា
ស្របពេលដែលការរកឃើញ  នូវពពួកសត្វព្រៃថ្មីទាំងអស់នេះ វាគឺជាភាពភ្ញាក់ផ្អើលមួយ តែ
អ្វីដែលគួរអោយសោកស្តាយនោះគឺថា ពួកវាប្រឹងត្រដររស់រានមានជីវិត ក៏ដោយសារតែមាន
ការគំរាមគំហែងពីគ្រប់មជ្ឈដ្ឋាន (កត្តាធម្មជាតិ និងកត្តាមនុស្ស) ។  ជ្រាបកាន់តែច្បាស់ថាតើ
ពពួកពូជសត្វព្រៃថ្មី ដែលទើបតែបានរកឃើញនោះ មានរូបរាងចម្លែកយ៉ាងណានោះ តាមដា
នទស្សនានូវបណ្តារូបភាពមួយចំនួនខាងក្រោមនេះបន្តិចទៅ ៕

ដោយ ៖ រិទ្ធី
ប្រភព ៖​ ស្កាយ


Tags: international news strange entertainment