ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែ
បានចេញផ្សាយប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា នៅឯប្រទេសអេហ្ស៊ីបឯណោះ
មានឧបទ្ទេវហេតុផ្ទុះបាឡុងហោះ ដែលបានសម្លាប់អ្នកទេសចរយ៉ាងហោចណាស់ ១៩ រូប។
គួរបញ្ជាក់ផងដែរថា ចំនួនមនុស្សដែលបានធ្វើដំណើរលើបាឡុងហោះមួយនោះ មានសមា
ជិកដល់ទៅ ២១ នាក់ ខណៈពេលដែលឧបទ្ទេវហេតុមួយនេះបានកើតឡើងនៅលើអាកាស
កម្ពស់ប្រមានជាង ៣០០ ម៉ែត្រ នៅក្នុងទីក្រុង Luxor ។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា ការជិះបាឡុងហោះនេះ ត្រូវបានធ្វើឡើងជា
រឿយៗពីសំណាក់ក្រុមអ្នកទេសចរ ដើម្បីមើលទិដ្ឋភាពរួមពីលើនៃតំបន់ទាក់ទាញភ្ញៀវទេស
ចរដែលនៅក្នុងនោះរូមមាន ៖ ទន្លេនីល ប្រាសាទបុរាណ Karnak និង Hatshepsut ។
គួររំឭកផងដែរថា ប្រតិបត្តិការតាមដានរុករកអ្នកបាត់ខ្លួននៅតែបន្តមានពីសំណាក់ភ្នាក់ងារ
មានសមត្តកិច្ច ខណៈពេលដែលភ្ញៀវទេសចរទាំង ១៩ នាក់នោះរួមមានដូចជា៖ ភ្ញៀវទេស
ចរហុងកុង ៩ នាក់ ភ្ញៀវទេសចរជប៉ុន ៤ រូប ភ្ញៀវទេសចរប៊ែលហ្ស៊ាម ២ រូប ភ្ញៀវទេសចរ
អង់គ្លេស ២ រូប និងភ្ញៀវទេសចរជនជាតិបារាំង ២ រូប៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN