យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដទំនើប BMW សូមប្រកាសអាសន្នជាបន្ទាន់ចំពោះម្ចាស់រថយន្ដប្រភេទ BMW i8 ស៊េរីកំពុងតែពេញនិយម ហើយទទួលការចាប់អារម្មណ៍ពីសំណាក់មហាជន ថា ក្រុមហ៊ុនបានរកឃើញ ពីកំហុសខុសឆ្គងនៃបចេ្ចកវិទ្យាផលិតខុសខ្នាត ធ្វើឲ្យមានហានិភ័យអាចនឹង ឆាបឆេះ ខណៈពេលកំពុងតែធ្វើដំណើរ។
យោងតាមការបង្ហាញផ្ទាល់របស់ក្រុមហ៊ុនលើបណ្ដាញគេហទំព័រពាណិជកម្ម បានឲ្យដឹងថា ការចរាចរណ៍របស់ម៉ូដែល BMW i8 ដ៏សែនទំនើបបំផុតរបស់ក្រុមហ៊ុន BMW បានភ្ជាប់ទៅជាមួយនិងកំហុសឆ្គងមួយចំនុច លើប្រព័ន្ធផ្ទុកសាំង (ធុងសាំង) មានបញ្ហាខុសបច្ចេកទេសនៃការផលិត អាចបង្កឲ្យមានការលេចធ្លាយ ហើយចំហាយចេញមកក្រៅ ធ្វើឲ្យមានការឆាបឆេះ រថយន្ដទាំងមូល និង មានគ្រោះថ្នាក់ដល់អ្នកដំណើរ។ សូមបញ្ជាក់ឡើងវិញថា ការរកឃើញកំហុសខុសឆ្គងនេះ មិនទាន់មានការប៉ះពាល់ ឬ មានប្រតិកម្មជាមួយអ្វីឡើយដែលជាគ្រោះថ្នាក់ជាក់ស្ដែងនៅឡើយទេ គ្រប់យ៉ាងសុទ្ធតែធ្វើការពិសោធន៍លើការសង្ស័យ ពីអ្នកជំនាញឯកទេសរបស់ក្រុមហ៊ុន ។ ហើយសេចក្ដីរំពឹងទុកចុងក្រោយrរបស់ក្រុមហ៊ុន គឺថា ម្ចាស់រថយន្ដនិង ទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ដើម្បីធ្វើការជួសជុលកែរលំអរឡើងវិញ ស្របពេលដែលក្រុមហ៊ុនរង់ចាំទទួលបើកទ្វារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed