ភ្នំពេញ៖ កញ្ញា ប៊ុន ផៃលីន ក្រោយពីប្រេះឆាចំណងស្នេហា ជាមួយបុរសគូសង្សាអាណិកជន
ខ្មែរ-អូស្ត្រាលី វ័យជាង ៥០ឆ្នាំមិនទាន់បានប៉ុន្មានផង ពេលនេះក៏ស្រាប់តែធ្លាយព័ត៌មានមកថា
ផ្ទះមួយល្វែងតំម្លៃរាប់ម៉ឺនដុល្លារ មានទីតាំងនៅម្តុំគីឡូលេខ៧ ដែលបុរសគូស្នេហ៍ទិញឱ្យនោះ
ឥឡូវនេះត្រូវបាននាងលក់ យ៉ាងប្រញ៉ាប់វិញហើយ។
បើតាមប្រភពដែលជិតស្និទ្ធ ជាមួយតារាស្រីរូបនេះ បាននិយាយប្រាប់ឱ្យដឹងថា ផ្ទះមួយល្វែង
តំម្លៃរាប់ម៉ឺនដុល្លារ មានទីតាំងនៅម្តុំគីឡូលេខ៧ ដែលនាងផៃលី ទើបនឹងទិញបានប្រហែល
ជា៣-៤ ខែនេះឥឡូវនេះត្រូវបានលក់ទៅវិញហើយ។
ប្រភពខាងលើបានបន្តថា ចំពោះសម្រេចចិត្តលក់ផ្ទះ យ៉ាងប្រញ៉ាប់ទៅវិញយ៉ាងដូច្នេះ ក៏ព្រោះ
តែមុននេះនាង ប៊ុន ផៃលីន បានឈ្លោះប្រកែកគ្នា ជាមួយគូសង្សារទើបឈានដល់ការ លក់
ផ្ទះដើម្បីយកលុយចែកគ្នា។
ម្យ៉ាងទៀតបើតាមគេដឹង គឺដោយសារតែគូស្នេហ៍របស់នាងម្នាក់នោះ ជាងអ្នកទាមទារឱ្យលក់ ដើម្បីយកចំណែកលុយរបស់ខ្លួនខ្លះទៅវិញ ខណៈដែលរឿងស្នេហា មិនអាចឈានទៅមុខជា
មួយគ្នាទៀតនោះ។
ជុំវិញព័ត៌មាននេះគេហទំព័រ Looking TODAY មិនអាចទាក់ទងដើម្បីសុំការបំភ្លឺពីកញ្ញា ប៊ុន ផៃ
លីន បានទេនៅរសៀលថ្ងៃនេះ។ ដូច្នេះ Lookinng TODAY នឹងរង់ចាំស្វាគមន៍ជានិច្ចចំពោះ
ការចេញមុខមកបំភ្លឺពីកញ្ញា ផៃលី នៅពេលក្រោយ។
គួររម្លឹកថា មុននេះស្រីស្រស់ ប៊ុន ផៃលីន បានទទួលកាដូពិសេសជាផ្ទះមួយល្វែង មានកម្ពស់
ពីរជាន់ដែលមានតម្លៃ រាប់ម៉ឺនដុល្លា ពីគូស្នេហ៍អាណិកជនក្រៅស្រុកម្នាក់នេះ បន្ទាប់ពីបុរស
ម្នាក់នេះ បានជិះយន្តហោះឆ្លងទ្វីប ដើម្បីស្កាត់មកជួប ប៊ុន ផៃលីន នៅស្រុកខ្មែរ កាលពីពេល
កន្លងទៅ។
ទោះបីជាយ៉ាងណាក្តី កាលពីពេលថ្មីៗនេះតារាចម្រៀង និយមលេងខ្លួនដោយការស្លៀកពាក់
បែបសិចស៊ីបញ្ចេញសាច់ខ្ចី កញ្ញា ប៊ុន ផៃលីន ក៏ស្រាប់តែបែកធ្លាយ ពីរឿងបះទង្គិចពាក្យសម្តី
ជាមួយគូស្នេហ៍រហូតឈានដល់ ការផ្តាច់នូវទំនាក់ទងនងគ្នា អស់មួយសន្ទុះធំ ព្រោះតែកាល
មិនយល់ចិត្តគ្នា។ ដោយសារសង្គ្រាមពាក្យសម្តីនេះ មិនអាចឈានរកផ្លូវផ្សះផ្សា ជាមួយគ្នា
បានដូចដើមវិញនោះ កាលពីពេលថ្មីៗមកនេះ ផៃលីន ក៏ធ្លាប់បានប្រកាសប្រាប់ឱ្យដឹងថា
ទំនាក់ទំនងរវាងនាងនិងបុរសម្នាក់ កំពុងតែស្ថិតនៅឆ្ងាយពីគ្នា។ ហើយពេលនេះនាងក៏បាន
សម្រេចចិត្តថា រស់នៅម្នាក់ឯង គឺគ្មាននរណាម្នាក់មកពាក់ព័ន្ធជាមួយ ដូចមុនទៀតឡើយ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល