ព័ត៌មានកីឡា៖ យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រអន្ដរជាតិមួយ បានធ្វើការអះអាងថា លោក Alex Ferguson បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួន ដើម្បីអូសទាញ Ronaldo ឲ្យវិលត្រលប់មកកាន់ទឹកដីដើមវិញ ។
អតីតថ្នាក់ដឹកនាំ Man United លោក Alex Ferguson បានត្រូវ ក្រុមអ្នកសារព័ត៌មាន អន្ដរជាតិមួយឈ្មោះថា Express ចុះផ្សាយថា រូបលោកបានរចំណាយពេលវេលាផ្ទាល់ខ្លួន ជួបជាមួយអតីតកីឡាករឆ្នើមរបស់ ក្រុម ដើម្បីពិភាក្សា ការសម្រេចចិត្ដផ្ទេរទៅកាន់ Man United ក្រោយពីមួយរយៈពេលចុងក្រោយនេះ Real Madrid ដូចជាទទួលរងសម្ពាធខ្ពស់ ស្ទើរតែហើបមុខលែងរួច ទាំងក្នុងនឹងក្រៅក្រុម ។
Ronaldo បានត្រូវ Man United លក់ទៅកាន់ Real Madrid កាលពីឆ្នាំ ២០០៩ ក្នុងតម្លៃខ្លួនត្រឹមតែ ៨០ លាន ផោនប៉ុណ្ណោះ។ ប៉ុន្ដែ ២ ឆ្នាំចុងក្រោយនេះ ក្រុមបែជាព្យាយាម អូសទាញ តាមទិញកីឡាករ ទៅវិញ បើទោះជាមានការបដិសេធជា ២ រឺ ៣ ដងក៏ដោយ ។
គូសបញ្ជាក់ផងដែរថា មិនត្រឹមតែ Alex Ferguson ទេដែលត្រូវទទួលការចាប់ពីអ្នកការសែត បើសូម្បីតែ លោក van Gaal ក៏ត្រូវបានលេចឮពាក្យចរចាមរាមថា កំពុងតែមានទំនាក់ទំនងជាមួយ ភ្នាក់ងារទីផ្សារកីឡាករផ្ទាល់ផងដែរ គឺលោក Jorge Mendes ប៉ុន្ដែមិនទាន់បានសម្រេច ។
ប្រភពបានបន្ដទៀតថា សម្លេងគាំទ្ររបស់ Real Madrid មានត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះដែលយល់ព្រមឲ្យក្រុម សម្រេចចិត្ដលក់ Ronaldo ត្រលប់ទៅទឹកដីរបស់ខ្លួនវិញ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express.co.uk