CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយរង្គោះរង្គើ ដោយគ្រោះមហន្តរាយ ២ លើកផ្ទួនៗ ក្រុមហ៊ុនហ៊ុនអាកាសចរណ៍​ ម៉ាឡេស៊ី កាត់បន្ថយបុគ្គលិក

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី កាត់បន្ថយបុគ្គលិក ដល់ទៅ ៦,០០០ នាក់ ខណៈ ជាផ្នែកមួយនៃគម្រោងផែនការ ស្តារក្រុមហ៊ុនឡើងវិញ ក្រោយពីទទួលរងគ្រោះ យ៉ាង  ធ្ងន់ធ្ងរ ពីសំណាក់ គ្រោះមហន្តរាយដែនអាកាស ២ លើកផ្ទួនៗគ្នា ក្នុងអំឡុងឆ្នាំនេះ ។

បន្ថែមពីលើនេះ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថាចំនួនបុគ្គលិកដែលត្រូវបានកាត់បន្ថយលើកនេះ មានប្រមាណជាង ៣០ ភាគរយ នៃកម្លាំងផលិតកម្មសរុប មានជាង ២០,០០០​ នាក់ ។ ប្រភព  ព័ត៌មានពី ទំព័រប៊ីប៊ីស៊ី ងោយដឹងថា​ ក្រុមហ៊ុននឹងមានម្ចាស់ជាផ្លូវការ ប្រតិបត្តិការដោយរដ្ឋ ដោយនៅ  ក្នុង នោះ នឹង មានការផ្លាស់ប្តូរថ្មី នូវនាយកប្រតិបត្តិដូចគ្នាដែរ ។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញស៊ើបអង្កេត ក៏កំពុងតែតាមប្រមាញ់រុករកយន្តហោះម៉ាឡេស៊ីជើងហោះហើរ MH370 ក្រោយពីបានបាត់ខ្លួនដោយអាថ៍កំបាំង ចាប់តាំងពីថ្ងៃទី ៨ មីនា មកម្ល៉េះ អំឡុងពេលដែលប្រតិ បត្តិការហោះហើរ ពីទីក្រុង កូឡាឡាំពួរ ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន ។ មិនយូរប៉ុន្មាន  ក្នុង អំឡុង ខែកក្កដា ប៉ុន្មានខែបន្ទាប់ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មួយគ្រឿង ផ្សេងទៀត មាន ជើងហោះហើរ MH17 បានផ្ទុះធ្លាក់នៅភាគខាងកើតប្រទេស អ៊ុយក្រែន ខណៈការតាមដាន ស៊ើើបអង្កេត នៅតែបន្តធ្វើនៅឡើយ ។ គួររំឭកថា ក្រុមហ៊ុនវិនិយោគដោយរដ្ឋ មានភាគហ៊ុន រ ដ្ឋ  ត្រឹមតែ ៦៩ ភាគរយ មួយនេះ រដ្ឋនឹងធ្វើការទិញយកភាគហ៊ុន ១០០ ភាគរយ ក្នុងរយៈពេលដ៏ខ្លី ខាងមុខ នេះ ស្របពេលដែល ក្រុមហ៊ុនកំពុងតែជួបបញ្ហាប្រឈម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news MH17 MH370 Malaysia