បាងកក៖ បើយោងតាមក្រសួងវប្បធម៌នៃប្រទេសថៃ បានអោយដឹងថា ពួកគេទាម
ទារអោយមានការបកស្រាយពីសំណាក់អ្នកដឹកនាំកម្មវិធីបង្ហាញសម្ថភាពមួយដែល
អនុញ្ញាតអ្នកចួលរួមប្រកួតស្រីមា្នក់ ធ្វើការសំដែងសមត្តភាពក្នុងការយកដើមទ្រូង
ដែលគ្មានអ្វីបិទបាំងនោះ មកគូររូប ដែលកបានចាក់ផ្សាយនៅលើទូរទស្សន៏ជាតិ
របស់ប្រទេសនេះ។
ប្រធាននៃក្រសួងវប្បធម៌ បានប្រាប់ដល់ AFP ថា៖ សង្គមជាតិបានមានការរិះគន់យ៉ាងខ្លាំង
ទៅនឹងសកម្មភាពនេះ ហើយក៏កំពុងស្វែងរកការបកស្រាយផងដែរ។ បេក្ខនារីរូបនេះ បាន
ឡើងសំដែងនៅក្នុងកម្មវិធី Thailand's Got Talent កាលពីថ្ងៃអាទិត្យ។
ដែលនៅក្នុងពេលនោះនាងបានសំដែង ដោយនាងបានដោះអាវ រូមទាំងអាវក្នុងរបស់នាង ហើយនាងបានចាក់ថ្នាំលាបទៅលើដើមទ្រូងរបស់នាង ហើយបានធ្វើការសំដែងដោយ
យកដើមទ្រូងរបស់នាងធ្វើការគូរូប ស្របពេលដែលគណៈកម្មាធិការបានមើលដោយមាន
ភាពផ្ញាក់ផ្អើល និងមានទស្សនិកជនស្រែកហ៊ោរកញ្ជៀវផងដែរ។
ក្រោយមករឿងនេះ ក៏បានក្លាយជារឿងអាស្រូវមួយដែលក្នុងចំណោមមហាជនភាគច្រើន
មានមតិរិះគន់យ៉ាងខ្លាំង ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថា ទិដ្ឋភាពរួមពេលដែលបេក្ខនារី
រូបនេះកំពុងតែសំដែង ថាតើមានភាពភ្ញាក់ផ្អើលយ៉ាងណានោះ សូមប្រិយមិត្តតាមដាន
ទស្សនាវីដេអូ clip នៅខាងក្រោមនេះទាំងអស់គ្នា៕
ដោយ ៖ រិទ្ធី
ប្រភព ៖ asiaone