CamNews

ព័ត៌មានអន្តរជាតិ 

បះសក់ គ្រាន់តែដណ្តើមកៅអីអង្គុយ វាយគ្នាដល់ថ្នាក់ដាច់ស្លឹកត្រចៀក

អន្តរជាតិ ៖តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Asiaone ដែលបានចេញផ្សាយ
នាប៉ុន្មានម៉ោងមុននេះ​  បានបញ្ជាក់អោយដឹងថា  មានរឿងហេតុដ៏ហួសចិត្តមួយ បានកើតឡើង
ដល់ថ្នាក់វាយត​ប់គ្នា  ដាច់ស្លឹកត្រចៀក  ហាក់បីដូចជា មានជម្លោះស៊ីសាច់ហុតឈាមតាំងពីណា
មកអញ្ជឹង ដោយគ្រាន់តែរឿង កន្លែងអង្គុយតូចតាចតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍វាយតប់ដាច់ស្លឹកត្រចៀកមួយនេះ បានកើតឡើងកាលពី
ថ្ងៃ   ទី ០៧ តុលា  កន្លងផុតទៅថ្មីៗនេះ  នៅលើរថភ្លើងក្រោមដី  Guangzhou  ប្រទេសសឹង្ហបុរី
ខណៈពេលដែល  លោកគ្រូបង្រៀនប្រុសម្នាក់វ័យ  ២៨ ឆ្នាំ បានដាច់ស្លឹកត្រចៀក បន្ទាប់ពីបាន
វាយគ្នាយ៉ាងសាហាវជាមួយនឹងបុរសវ័យកណ្តាលម្នាក់មួយផ្សេងទៀត ដោយសារតែរឿងដណ្តើ
មកៅអីគ្នាអង្គុយ។

លើសពីនេះទៅទៀត  របាយការណ៍ដដែល  បានបន្ថែមអោយដឹងផងដែរថា  ភ្លាមៗនោះ ក្រុម
ភ្នាក់ងារមានសមត្តកិច្ច ក៏បានធ្វើការចាប់ឃាត់ខ្លួនបុរសចិត្តសឿងទាំងពីរនាក់នេះជាបណ្តោះអា
សន្ន ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ  ទិដ្ឋភាពរួមនាពេលនោះ  សាហាវយ៉ាងណា តាម
ដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖​ រិទ្ធី
ប្រភព ៖ Asiaone


Tags: international news strange entertainment