អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញ
ផ្សាយកាលពីម្សិលមិញនេះ អោយដឹងថា អ្នកវិទ្យាសាស្រ្តបានដាក់ឈ្មោះដាយនូស័រពូជថ្មីមួយ
ដែលទើបតែបានរកឃើញ ដោយវាមានឈ្មោះស្រដៀងទៅនឹងលោកប្រធានាធិបតីសហរដ្ឋអា
មេរិក Obama ពោលគឺ វាមានឈ្មោះ Obamadon ។
គួរបញ្ជាក់ផងដែរថា ពូជសត្វដាយនូស័រដែលទើបតែបានដាក់ឈ្មោះថ្មីមួយនេះ ត្រូវបានអ្នកវិ
ទ្យាសាស្រ្តសន្មត់ថាវាមានជីវិតរស់នៅតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ខណៈពេលដែលផូស៊ីល
របស់វាត្រូវបានរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ ១៩៧៤ ភាគខាងកើត Montana ស្របពេល
ដែលមកទល់នឹងពេលនេះ ទើបអ្នកវិទ្យាសាស្រ្តអាចហ៊ានសន្មត់ថា វាជាពូជដៃនូស័រប្រភេទថ្មី។
លើសពីនេះទៅទៀត បើយោងតាមសម្តីអ្នកវិទ្យាសាស្រ្តឈ្មោះMr Longrich បានបញ្ជាក់អោយ
ដឹងថា លោកបានសំរេចចិត្តនៅក្នុងការដាក់ឈ្មោះអោយដាយណូស័រប្រភេទថ្មីនេះក្រោយការ
បោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក បើមិនដូច្នេះទេ ប្រសិនបើលោក Obama
ចាញ់ឆ្នោតនោះ វាអាចនឹងជាការចំអកឡកឡើយក្នុងការដាក់ឈ្មោះស្រដៀង ទៅនឹងឈ្មោះ
លោក ។ ហើយបើនិយាយពីឈ្មោះ Romneydon ក៏ដូចជា Clintondon ស្តាប់ទៅវាមិនទំនងក្នុង
ការដាក់ឈ្មោះអោយដាយនូស័រពូជថ្មីនេះនោះទេ ។ គួររំឭកផងដែរថា ពូជសត្វ Obamadon ក៏
ដូចជាពូជសត្វដាយនូស័រដទៃផ្សេងទៀត ត្រូវបានផុតពូជ កាលពី ៦៥ លានឆ្នាំមុន បន្ទាប់ពីមា
នផ្កាយព្រះគ្រោះ ហោះមកបុកភពផែនដី៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ