មនុស្សកើតមិនមាននរណាអាចកំណត់វាសនារបស់ខ្លួនបាននោះទេ មនុស្សគ្រប់គ្នាកើតមកគឺ
មិនអាចជ្រើសរើសថាកន្លែងណាដែលគេត្រូវកើត ហើយរឹតតែមិនអាចទាយទុកមុនបាននូវអ្វី
ដែលខ្លួនឯងនឹងត្រូវជួបប្រទះនោះទេ។ ហេតុនេះហើយទើបមានការបង្កើតអោយមានការធ្វើ
ឡើងនូវកម្មវិធីប្រកួតកីឡា ប៉ារ៉ាឡាំពិក ដែលជាអូឡាំពិកសម្រាប់ជនពិការ។
កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ជនពិការ និងផ្ដល់ភាពកក់ក្ដៅដល់ជនពិការអោយ
គេគិតថាគេនៅតែជាមនុស្សដែលអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ កម្មវិធី ប៉ារ៉ាឡាំពិក ឆ្នាំ២០១២
ត្រូវបានធ្វើឡើងនៅប្រទេសអង់គ្លេសក្រោយពេលបញ្ចប់កម្មវិធី អូឡាំពិក ដែលកម្មវិធីប៉ារ៉ា
ឡាំពិក នេះត្រូវបានធ្វើឡើងពីថ្ងៃទី ២៩ សីហា ដល់ថ្ងៃទី ៩ ខែកញ្ញា។ ខាងក្រោមនេះមានរូប
ភាពមួយចំនួនទាក់ទងនឹង សកម្មភាពកីឡា ប៉ារ៉ាឡាំពិក យើងក្រលេកទៅមើលទាំងអស់គ្នាទៅ
មើល៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail