ទោះបីជាត្រូវគេ និយាយថា ជាតារាបាល់ទាត់ ល្បីដែលមាន ចរិតមិនល្អ យ៉ាងណាក្តី តែតាមពិត Ronaldo គឺជា មនុស្សល្អ ហើយក៏ជា សប្បុរសធម៌ ម្នាក់ផងដែរ ហើយចូលចិត្ត ធ្វើសប្បុរសធម៌ ជាមួយក្មេងៗ ទៀតផង ។
ថ្មីៗនេះ មានក្មេងប្រុស ម្នាក់ឈ្មោះ Erik Ortiz ជាទារក ដែលទើបតែ មានអាយុ ១០ ខែប៉ុណ្ណោះ ។ ជាអកុសល Erik កើតមក ជាមួយនិង ជំងឺម្យ៉ាងដែល ទាក់ទងនិង ប្រសាទឈ្មោះថា Neurological ដែលត្រូវការ វះកាត់ទើប អាចជួយសង្គ្រោះ ក្មេងម្នាក់នេះបាន ។ ជាមួយនិង ថ្លៃពិនិត្យ ព្យាបាល ៥០២០ ផោននិងថ្លៃ វះកាត់ដល់ទៅ ៥០២៤០ ផោនទៀតនោះ គ្រួសាររបស់ Erik មិនមាន លទ្ធ- ភាពឡើយ ។ បន្ទាប់ពីបាន លឺដំណឹងពី Erik ដោយ កម្មវិធីសប្បុរសធម៌ មួយរួចមក Ronaldo បាន គិតថានឹង ផ្តល់អាវ និងស្បែកជើង របស់គេ ដើម្បីដាក់ដេញថ្លៃ តែ Ronaldo គិតថាវា អាចនឹង យឺតពេល ដូចនេះ Ronaldo ក៏សុខចិត្ត ចេញមុខ ចំណាយប្រាក់ លើថ្លៃវះកាត់ និងព្យាបាល គ្រប់ មុខអោយ ក្មេងតូចកំសត់ Erik នេះតែម្តងទៅ ។ គ្រួសាររបស់ Erik បានសប្បាយចិត្ត និងសំដែង អំណរគុណ ដល់ Ronaldo ជាខ្លាំងដែល បានជួយ Erik និងក្រុមគ្រួសារ របស់គាត់ ។
កាលពីដើមឆ្នាំ កន្លងទៅ Ronaldo ក៏បានធ្វើអោយ ក្មេងម្នាក់ សប្បាយចិត្ត ផងដែរដោយ ទៅជប់ លៀង ជាមួយនិងក្មេងម្នាក់ ដែលមានជំងឺ ឈាមសរ ស៊ីឈាមក្រហម បន្ទាប់ពីបាន សន្យាថា នឹង ជប់លៀង ជាមួយគ្នាបើគាត់ ឈ្នះពានរង្វាន់ បាល់មាស Ballon D’or ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail