ព័ត៌មានកីឡា៖ កីឡាកឆ្នើមរបស់ Chelsea ដែលទើបតែទទួលបានការព្យាបាលរបួសកាលពីទៅប្រកួត ក្នុងក្រុម ជម្រើសជាតិ អេស្ប៉ាញ ពេលនេះក្រុមបានសម្រេចចិត្ដផ្ដល់ឱកាសឲ្យចូលរួមប្រកួតនៅថ្ងៃអាទិត្យនេះហើយ ដោយប៉ះជាមួយ Manchester United ។
Diego Costa ដែលជាមេទ័ពលំដាប់ជួរមុខរបស់ Chelsea រាប់សមរភូមិកន្លងមក ពិតជាមិនសូវសប្បាយចិត្ដទេ ពេលដែលដំណឹងមួយត្រូវបានឮថា ខ្លួនកំពុងតែស្ថិតក្នុងការពិចារណា ថាតើត្រូវអនុញ្ញាតិ ឲ្យចូលប្រកួត ឬក៏អត់។
កីឡាករជម្រើសជាតិអេស្ប៉ាញវ័យ ២៦ ឆ្នាំបានចំណាយពេលស្នាក់នៅព្យាបាលជម្ងឺ រយៈពេល ១ យប់នៅ មន្ទីពេទ្យកាលពីដើមសប្ដាហ៍នេះ ។ ក្រោយពេលព្យាបាលជម្ងឺហើយមក Diego Costa បានចំណាយពេលយ៉ាងស្វិតស្វាញលើការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនចូលប្រកួតនៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ ប្រធានក្រុម Chelsea ខណៈឃើញដូច្នោះ ក៏មានការសម្រេចជាថ្មី អនុញ្ញាតិឲ្យ Diego Costa ចូលរួមការប្រកួតនេះ។
សេចក្ដីថ្លែងរបស់ប្រធាន Chelsea បានលើកឡើងដដែលថា រួបគាត់ចង់ឲ្យ Diego Costa ចូលលេងណាស់ទៅហើយ ប្រសិនបើរបួសពិតជាធូរសះស្បើយពិតប្រាកដមែន ហើយម្យ៉ាងទៀតសោត តាមការមើលឃើញកន្លងទៅនេះ ការខិតខំប្រឹងប្រែងហ្វឹកហាត់របស់គាត់ពិតជាបង្ហាញពីការតាំងចិត្ដដ៏មុតមាំខ្លាំងទៀតផង។ ប៉ុន្ដែនៅមានរឿងមួយទៀតដែលគួឲ្យស្ដាយ Diego Costa អាចមានឱកាសចូលលេង ចាត់ទុកថា ប្រសើរ ចំណែក Loic Remy មិនបានដូច្នោះទេ គឺរបួសរបស់គេមិនអាចឲ្យចូលប្រកួតបានឡើយ ។
អាន៖ ខ្សែប្រយុទ្ចChelsea កីឡាករ Diego Costa មិនដឹងថាមានឱកាសចូលប្រកួតជាមួយ Man United ស្របពេលទើតែជាពីរបួស
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី