ជាការពិតណាស់ នៅលើលោកយើងនេះ តែងតែមានរឿងចម្លែកៗបានកើតឡើង
គ្រប់ទីកន្លែងដែលនៅពេលខ្លះនោះ រឿងចម្លែកទាំងនោះ ពិបាកនិងជឿក៏ថាបាន។
ដោយឡែក នាពេលនេះ យើងខ្ញុំសូមពាំនាំនូវពត៌មានចម្លែកមួយដែលនិយាយអំពី
ការផឹកស្រាតាមភ្នែក។
មែនហើយ នៅពេលដែលលោកអ្នកបានឭដូច្នេះ លោកអ្នកពិបាននឹងជឿណាស់មែនទេ ក៏ប៉ុន្តែ
ជឿទៅពីព្រោះថាវាគឺជារឿងពិតនិងចម្លែកកមួយដែលយុវវ័យលើពិភពលោកភាគច្រើនបានធ្វើ
វារួចទៅហើយ។បើយោងតាមរបាយការណ៍កន្លងមកបានអោយដឹងថា កាលដែលលោកអ្នកធ្វើ
ការផឹកស្រាតាមប្រស្រីភ្នែកនេះ ក៏អាចធ្វើអោយលោកអ្នកស្រវឹងបានដែរ ។ ហើយក៏មានអ្នកជំ
នាញបានបញ្ជាក់ថា ការផឹកស្រាតាមប្រស្រីភ្នែកនេះ បរិមាណជាតិអាកុលជ្រាប ចូលក្នុងខ្លួន
តិចជាងករណីដែលយើងផឹកស្រាតាមរបៀបផ្សេង។
ហើយអ្វីដែលជាការពិត ក៏ដូចជាបានធ្វើអោយមានភាពភ្ញាក់ផ្អើលនោះគឺថា ការដែលផឹកស្រា
តាមប្រស្រីភ្នែក ត្រូវបានគេរិះគន់ថា វាគឺជារឿងឆ្គួតមួយ ខណៈពេលដែលមានយុវវ័យមួយចំនួន
បានធ្វើបែបនេះដែលវាប្រឈមនិងហានិភ័យមួយខ្ពស់ ជាពិសេសអាចធ្វើអោយភ្នែករបស់ពួកគេ
ខ្វាក់ក៏ថាបាន។
បើយោងតាមគេហទំព័រ The Daily Mail ក៏បានអោយដឹងថា មានយុវតីម្នាក់បានព្យាយាមសាក
ល្បងនូវការផឹកស្រាតាមប្រស្រីភ្នែកបែបនេះជាច្រើនដងនៅឯសកលវិទ្យាល័យដែលក្រោយមក
ភ្នែករបស់នាងបានចាប់ផ្តើមឈឹ ហើយ ក៏បានធ្វើការណាត់ជួបជាមួយនិង អ្នកជំនាញខាងភ្នែក
ដោយពួកគេបានបញ្ជាក់ថា នាថ្ងៃអនាគតភ្នែករបស់អាចនិងមើលលែងឃើញអ្វីទាំងអស់។
ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ការដែលផឹកស្រាតាមប្រស្រីភ្នែកបែបនេះ អាចប្រព្រឹត្តិទៅ
បានយ៉ាងដូចម្តេចនោះ សូមតាមដានទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា តែត្រូវចងចាំថាកុំ
ព្យាយាមធ្វើតំរាប់តាមអោយសោះ ពីព្រោះថាវាអាចធ្វើអោយភ្នែកលោកអ្នកខ្វាក់ក៏ថាបាន ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral