CamNews

ម៉ូតូ 

ម៉ូតូចម្លែក ស្រស់ស្អាត និងមានតម្លៃថ្លៃ

មិនមែនមានតែ MotoGP ល្បឿនលឿន ឬ chopper របស់ Harley Davidson នោះទេ ដែល
ជួយអោយអ្នកបើកបរមានភាពលេចធ្លោ ប៉ុន្ដែនៅមានម៉ូតូឯកជាច្រើនទៀតដែលអ្នកអាចនឹង
មិនទាន់បានឃើញ។

ម៉ូតូកង់មួយ ប្រើប្រាស់ថាមពលអគ្គិសនី Ryno នេះ អាចធ្វើដំណើរបាន ៣២,២គម និងមាន
ល្បឿនជាអតិបរមា ៣២,២គម/ម៉ោង។ Ryno មានតម្លៃ ៤.៥០០ដុល្លារ នឹងមានវត្តមាននៅលើ
ទីផ្សារនៅដើមឆ្នាំ ២០១៣។

Can-Am Spyder RSS

ត្រូវបានផលិតនៅកាណាដា ម៉ូតូកង់ ៣ របស់ក្រុមហ៊ុន Bombardier ​ប្រើប្រាស់ម៉ាស៊ីន Rotax V-Twin 998​cc រួមជាមួយបច្ចេកវិទ្យាទំនើបៗ។ តម្លៃរបស់ម៉ូតូ Can-Am Spyder RSS ​នៅ
បរទេស គឺចាប់ពី ១៦.៥០០ដុល្លារ។

មើលទៅហាក់ដូចជា ផ្នែកមួយរបស់ម៉ូតូប្រភេទធំ ប៉ុន្ដែ Uno ស្នាដៃរបស់បុរសជនជាតិ កាណា
ដា នេះគឺជាម៉ូតូកង់មួយ និងប្រើប្រាស់ថាមពលអគ្គិសនី។

Peraves Monotracer

Peraves Monotracer មានតែកងពីរ ប៉ុន្ដែវាក៏មានកាប៊ីនសម្រាប់មនុស្សពីរនាក់។ ម៉ូតូនេះ មាន
ល្បឿនជាអតិបរមា ៨៨,៥គម/ម៉ោង និងស៊ីប្រេងសាំង ៣,៦លីត្រ/១០០គម ដោយសារតែម៉ាស៊ីន
ស៊ីឡាំង ៤ របស់ BMW។

Boxx Scooter

scooter Boxx ​គឺជាផលិតផលពិសេសបំផុតមួយក្នុងចំណោមម៉ូតូដែលមានរចនាបថចម្លែកៗ។
តម្លៃរបស់វាប្រមាណជា ៤.០០០ដុល្លារ។

Campagna T-Rex 14RR

Campagna T-Rex 14RR ប្រើប្រាស់ម៉ាស៊ីន Kawasaki ៤ ស៊ីឡាំង មានកម្លាំង ១៩៧សេះ។
អ្នកបើកបរ និងភ្ញៀវអង្គុយក្នុងកាប៊ីនតែមួយ។

Sbarro Pendolauto

Sbarro Pendolauto គឺជាម៉ូតូកង់ ៤ ដ៏ស្រស់ស្អាត និងមានសុវត្ថិភាព។

Boss Hoss Gangsta

Boss Hoss Gangsta មានកង់ ៣ ប្រើម៉ាស៊ីន V8 4.8 ឬ 6.2 ដោយមានកម្លាំង ៤៤៥សេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: strange motor