CamNews

ព័ត៌មានអន្តរជាតិ 

សហរដ្ឋអាមេរិក កោតសរសើរ អគ្គមេបញ្ជាការ ដែលត្រូវបានបាញ់សម្លាប់នោះ ជាវីរៈបុរស ពិតប្រាកដ

ព័ត៌មានអន្តរជាតិ ៖ យោធា សហរដ្ឋអាមេរិក បានចូលរំលែកមរណទុក្ខចំពោះគ្រួសារនៃសព ដោយមាន ការគោរពវិញ្ញណក្ខ័ន្ធជនរងគ្រោះ ព្រមទាំងមានការកោតសរសើរ លោក អគ្គេមេបញ្ជាការសហរដ្ឋអាមេ រិក លោក Gen Harold Greene ថាជាវីរៈបុរស ពិតៗ ក្រោយពីរូបលោក បានស្លាប់បាត់បង់ជីវិត កាលពី ថ្ងៃអង្គារកន្លងទៅនេះ ក្រោយពីមានការវាយប្រហារ សម្លាប់ក្រោយពលទាហាន របស់ប្រទេស អាហ្វហ្គា នីស្ថាន នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ប៊ីប៊ីស៊ី ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារ ដើមសប្តាហ៍កន្លង   ទៅនេះ  មន្ទីរប៉ង់ តាហ្គោនអាម៉េរិក អះអាងអោយដឹង ថា លោក អគ្គ មេបញ្ជាការ យោធា សហរដ្ឋ អាម៉េរិក ប្រចាំ  នៅប្រទេស អាហ្វ ហ្គានី    ស្ថាន ត្រូវបានបាញ់ សម្លាប់ ដោយជនម្នាក់    ដែល ត្រូវបានគេជឿជាក់ថា ជាសមាជិក នៃកម្លាំងសន្តិសុខ របស់ អាហ្វហ្គានី ស្ថាន ដោយគេបានបាញ់ ទៅលើកងកម្លាំង សម្ព័ន្ធ ដែលកំពុងធ្វើប្រតិបត្តិការ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Afghanistan