CamNews

ព័ត៌មានអន្តរជាតិ 

ដំរីព្រៃមួយក្បាល សម្លាប់មនុស្ស៤នាក់ កំពុងត្រូវបានមនុស្ស តាមសម្លាប់វិញ

ព័ត៌មានអន្តរជាតិ ៖​  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែ
បានចេញផ្សាយកាលពីម្សិលមិញនេះ  បានបញ្ជាក់អោយដឹងថា   សត្វដំរីកម្រោលចូលមួយ
ក្បាលកំពុងតែត្រូវតាមប្រមាញ់សម្លាប់ចោល បន្ទាប់វាបានធ្វើអោយមនុស្ស៤ នាក់ស្លាប់បាត់
បង់ជីវិត។

គួរបញ្ជាក់ផងដែរថា នាពេលមួយនោះ សត្វដំរីកម្រោលចូលមានចិត្តខឹងខ្លាំងមួយក្បាលនេះ
បានដើរសម្រុកចូលក្នុងផ្ទះប្រជាពលរដ្ឋ  នៅភូមិ Gardi village ជិតឧទ្យានធម្មជាតិ Chitwan
ប្រទេសនេប៉ាល់  ដោយធ្វើការចាប់គ្រវែងប្តីប្រពន្ធមួយគូចេញពីលើគ្រែ   និងដើរជាន់រហូត
ទាល់តែស្លាប់បាត់បង់ជីវិតស្របពេលដែលអំឡុងបីខែមុននេះ ដំរីមួយក្បាលនេះក៏បានសម្លា
ប់អ្នកភូមិពីរនាក់ផ្សេងទៀតផងដែរ។

ដោយឡែក មកទល់នឹងពេលនេះ បើយោងតាមសម្តីលោក Shiva Ram Gelal ជាជំនួយការ
ផ្ទាល់ផ្នែករដ្ឋបាល មកពី  Bharatpur បានបញ្ជាក់អោយដឹងថា​ វាកំពុងតែត្រូវបានតាមប្រមា
ញ់សម្លាប់ចោល   ស្របពេលដែលវាបានបង្កជាហានិភ័យខ្ពស់  សំរាប់ការរស់រានមានជីវិត
របស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា  គ្រាន់តែនៅក្នុងប្រទេសនេប៉ាល់  ដំរីមានដល់ទៅ ៣០០ ក្បាល ស្រប
ពេលដែលវាត្រូវបានប្រើក្នុងការដឹកភ្ញៀវទេសចរណ៍កំសាន្តតាមឧទ្យានធម្មជាតិ  និង ព្រៃភ្នំ
ជាដើម៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange entertainment