ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបាន
ចេញផ្សាយនាវេលាព្រឹកនេះ បានបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ២៤ នាក់
ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការរលំបាក់អាគារមួយកន្លែង
នៅក្នុងប្រទេសអេហ្ស៊ីប។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា អ្នកទទួលខុសត្រូវម្នាក់នៃប៉ូលិសអេហ្ស៊ីប
រាយការណ៍ថា មនុស្សយ៉ាងតិច២៤នាក់ ស្លាប់ហើយជាច្រើននាក់ត្រូវរបួស ក្នុងការបាក់អគារ
មួយកាលពីព្រឹកថ្ងៃទី១៦ មករា នៅភាគកណ្តាលទីក្រុងអាឡិចសាន់ឌ្រីរបស់អេហ្ស៊ីប ។
គួររំឭកផងដែរថា ពួកអ្នកជួយសង្គ្រោះខិតខំកាយគំនរបាក់បែកនៃអគារស្នាក់នៅ នោះតាមរក
អ្នកដែលអាចនៅរស់រានមានជីវិត និងសាកសពមនុស្ស ។ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើ
ដើម្បីកំណត់ពីមូលហេតុ នៃការបាក់អគារកម្ពស់៥ជាន់មួយនេះ ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ dnaindia