CamNews

ភាពយន្ត 

The Avangers នឹងអាចចេញជា Extended Version

លោកអ្នកប្រហែលជាធ្លាប់បានទស្សនាខ្សែភាពយន្តល្បីប្រចាំឆ្នាំ២០១២ ដែលទើបបានចេញ
កាលពីប៉ុន្មានខែមកនេះហើយមើលទៅគឺខ្សែភាពយន្តរឿង The Avangers។

ក្នុងខ្សែភាពយន្តរឿង The Avangers ជាខ្សែភាពយន្តដែលមានសកម្មភាពប្រយុទ្ធគ្នារស់រវើក
ហើយចំណាយពេលយ៉ាងយូរក្នុងការថត ប៉ុន្តែអ្វីដែលគួរអោយឆ្ងល់នោះគឺថាហេតុអ្វីបានជា
មានឈុតឆាកមួយចំនួនរបស់ខ្សែភាពយន្តនេះត្រូវបានកាត់ចោលច្រើនយ៉ាងនេះ? តាមការ
ពិតទៅ ខ្សែភាពយន្តរឿង The Avangers នេះមិនមែនមានតែត្រឹមនេះនោះទេ ផលិតកររបស់
ខ្សែភាពយន្តល្បីនេះមានគំនិតក្នុងការ បង្កើតជាទំរង់ពីរគឺ ១ សម្រាប់ចាក់បញ្ចាំងនៅក្នុងសាល
មហោស្រប និង ១ ទៀតគឺផលិតចេញជា Extended Version ឬអាចនិយាយអោយខ្លីថាជាខ្សែ
ភាពយន្តពេញឈុតតែម្ដង។

ខ្សែភាពយន្ត The Avangers Extended Version នឹងមានឈុតឆាកមួយចំនួនដែលលោកអ្នក
មិនបានឃើញមាននៅក្នុងរោងភាពយន្តដូចជាឈុតរបស់ Captain America ខាងក្រោមនេះជា
ដើម៕

ដោយ៖ ម៉ូកា
ប្រភពពី៖ smack 


Tags: the avanger movie