ព័ត៌មានអន្តរជាតិ ៖ អគ្គមេបញ្ជាការប៉ូលីស ជាន់ខ្ពស់ និង នាយឯក ស្នងការប៉ូលីសខេត្ត ត្រូវបានសម្លាប់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងករណី បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារទៅលើខេត្ត Anbarភាគ ខាងលិចប្រទេស អ៊ីរ៉ាក់ នេះបើយោងតាមប្រភព សន្តិសុខខេត្ត ។ 
របាយការណ៍ អះអាងអោយដឹងថា មេបញ្ជាការប៉ូលីស លោកឧត្តមសេនីយ៍ Ahmed Saddak al-Dulaimi ត្រូវបានសម្លាប់ នៅពេលដែលមានការគប់គ្រាប់បែក ទៅលើក្បួនរថយន្តរបស់គាត់ នៅ ក្នុងតំបន់ Albu Risha នាទីក្រុង Ramadi ភាគខាងជើង ខេត្ត Anbar ខណៈមានរយៈចម្ងាយពីទី ក្រុង បាដាដ ប្រមាណ ១១០ គ.ម ។
គួរបញ្ជាក់ថា តំបន់ Albu Risha គឺមានភាពខ្លាំង និង រឹងម៉ាំ ទៅបាន ខណៈ មាន ប្រមុខដឹកនាំ លោក Ahmed Abu Risha ជាមេដឹកនាំក្រុមកុលសម្ព័ន្ធ ក៏ដូចជា អ្នក ដឹកនាំ ក្រុម ក ងកម្លាំងចម្រុះ គាំទ្ររដ្ឋាភិ បាលដែលត្រូវបានគេស្គាល់ថា Awakening Councils ឬ Sahwa ។ ដោយឡែក តំបន់នេះ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយ មានការប៉ះទង្គិច ដ៏ធ្ងន់ធ្ងរ និងសាហាវ រវាងក្រុម កងកម្លាំងរដ្ឋាភិបាល Abu Risha និង ក្រុមកុលសម្ព័ន្ធ Sunni រួមទាំង ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ប្រាស្រ័យក្រុម អាល់កៃដារ ដូចគ្នាដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ