CamNews

មិនគួរឲ្យជឿ 

អោយរាង អត់ការងារធ្វើ ក៏ព្រោះ ថតវីដេអូបទ Harlem Shake ក្នុងបណ្ណាល័យ

ប្លែកៗ ៖ បណ្ណារក្ស (អ្នកធ្វើការក្នុងបណ្ណាល័យ) ត្រូវបានរកអោយឃើញថា បានបណ្តេញចេញ
ពីមុខតំណែង ពោលគឺបញ្ចប់ការងារតែម្តង បន្ទាប់ពីអនុញ្ញាតអោយក្រុមនិស្សិតនៅសកលវិទ្យា
ល័យ Oxford ថតវីដេអូ រាំបទ Harlem Shake នេះបើយោងតាមសេចក្កីរាយការណ៍ ​​ ដែលបាន
ចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស spy ។

គួររំឭកផងដែរថា វីដេអូបទ  Harlem Shake ជាវីដេអូរយៈពេលខ្លីមួយ  ដែលបណ្តាមហាជនទូ
ទាំងពិភពលោក ក៏កំពុងតែចាប់អារម្មណ៍ និងរាំក៏ដូចជាថតវីដេអូនេះតាម។ ដោយឡែក ងាក
ក្រឡេកមកមើលករណីខាងលើនេះវិញ  មិនត្រឹមតែមានការបណ្តេញចេញ បណ្ណារក្សប៉ុណ្ណោះ
ទេ តែក៏មានការផាកពិន័យចន្លោះចាប់ពី £30 ទៅ £60 ក្នុងមួយនាក់ៗ ចំណោមសិស្សប្រមាណ
ជាង ៣០ នាក់ ដែលបានថតវីដេអូរាំបទ Harlem Shake នេះកាលពីពេលកន្លងទៅក្នុងបណ្ណា
ល័យ St Hilda's library នាសកលវិទ្យាល័យ Oxford ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា
វីដេអូឃ្លីបខ្លី ខាងក្រោមនេះទាំងអស់គ្នាណា ៖

ដោយ ៖ រិទ្ធី
ប្រភព ៖ spy


Tags: international news strange news unbelievable news pic