កាលពីពេលថ្មីនេះគេសង្កេតឃើញតារាចម្រៀង "ម្ដាយបីសាច" (The Mother Monster) Lady Gaga
បានចួលទៅរើសឈុតរៀបការមួយនៅក្នុងហាងមួយ ហើយបានថតរូបបង្ហោះលើ Instagram ទៀត
ផងដែលធ្វើអោយប្រិយមិត្តគ្រប់គ្នាសំងំមិនស្ងៀមព្រោះចង់ដឹងថានាងពិតជាចង់រៀបការមែនឬ?
ប្រាកដណាស់ប្រសិនបើលោកអ្នកមើលទៅកាន់រូបភាពខាងលើនោះគឺឃើញ Lady Gaga ស្លៀក
សម្លៀកបំពាក់រៀបការនៅក្នុងហាងលក់សម្លៀកបំពាក់រៀបការមួយមែន។ មើលទៅនាងក្នុងឈុត
នេះក៏មិនអន់នោះទេ។ ធាតុពិត Lady Gaga ក៏បានពន្យល់ផងដែរថានាងគ្រាន់តែនាំមិត្តស្រីៗមួយ
ចំនួនទៅរករ៉ូបរៀបការប៉ុណ្ណោះហើយនាងមើលទៅវាស្អាតក៏សាកស្លៀកវាមួយលេងទៅ។
ប៉ុន្តែយ៉ាងណាៗ គ្រប់គ្នាក៏សង្ស័យផងដែរថាហេតុអ្វី ព្រោះនរណាៗក៏ដឹងដែរថា Lady Gaga ថ្មីនេះ
កំពុងមានសម្ព័នភាពស្នេហាជាមួយនិងតារាសម្ដែង Taylor Kinney៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14