ព័ត៌មានកំសាន្ត ៖ ក្រោយពីភ្ញាក់ពេញស្រុកថៃរឿងគ្រឿងញៀន ស្វាមីនាង Pat napapa ត្រូវបានឃុំខ្លួនចំនួន ២ ថ្ងៃរហូតប៉ូលីសសម្រេចចិត្តដោះលែង ក្រោយឆែកឆែរនិងមិនបានរកឃើញភ័ស្តុងតាងជាក់លាក់ណាមួយឡើយ ។ ក្រោយពីត្រូវបានដោះលែងពីការឃុំខ្លួនមិនបានប៉ុន្មានថ្ងៃផង លោក Akarakit worarojcharoendet ក៏ត្រូវបានភរិយាប្រារព្ធពិធីខួបកំណើតតូចមួយនិងមានបាច់ផ្កា ព្រមទាំងការជូនពរដ៏ផ្អែមល្អែមជាង គូសង្សារទៅទៀត ខណៈដែលអ្នកទាំងពីរជិតទទួលបានសមាជិកថ្មីទៅហើយ ។
គួរបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ០៨ ខែកុម្ភៈនេះ លោក Akarakit worarojcharoendet បានឈាងចូលវ័យ ៣០ឆ្នាំហើយ ប៉ុន្តែរូបរាងនៅសង្ហានិងដូចកំលោះដដែល គ្មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ទាល់តែសោះ ។
ក្នុងនោះផងដែរ យើងសង្កេតឃើញថា នាង Pat napapa ក៏បានបង្ហោះសារផ្អែមល្អែមជូនពរដល់ស្វាមីជាស្រលាញ់ទាំងក្នុងគណនី instagram និងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថែមទៀតផង ។ នៅចាំអីទៀតទៅទស្សនាសេចក្តីរបស់ប្តីប្រពន្ធមួយគូនេះដែលគេមានឲ្យគ្នា ចង់ដឹងថាតើ Sweet ដល់កម្រិតណា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar