CamNews

យល់ដឹង 

បណ្តាការដេញថ្លៃចម្លែកបំផុត នៅលើផែនដី

សក់របស់អ្នកចម្រៀងElvis Presley រឺ ក្តារមឈូសរបស់ឃាតករសំលាប់ប្រធានាធិបតី
អាមេរិច
Kennedy... ត្រូវបានគេបញ្ចេញលក់។

ក្តារមឈូសឃាតករសំលាប់ប្រធានាធីបតីអាមេរិចKennedy គឺលោកLee Harvey Oswald
ត្រូវបានគេដាក់ឲ្យដេញថ្លៃកាលពីឆ្នាំ 2010 ជាមួយតំលៃ87.469 USD

Dan Baines បានអាប់ឡូតរូបភាពមួយដែលគាត់ហៅថាជាសាកសពទេពអប្សរ
ដាក់លក់ដេញថ្លៃលើអ៊ីនធើណេតនូវតំលៃដំបូង300 ផោន

កាលពីឆ្នាំ2006 តារាភាពយន្តWilliam Shatner បានដាក់ដេញថ្លៃក្រួសក្នុង
ក្រលៀនរបស់ខ្លួននូវតំលៃ25.000 USD

ក្តារមឈូសឈើរបស់ឆ្មារល្បីឈ្មោះFrisky ត្រូវបានដាក់ដេញថ្លៃកាលពីឆ្នាំ2010
ជាមួយតំលៃ844 ផោន

ធ្មេញសិប្បនិម្មិតរបស់នាយករដ្ឋមន្ត្រីអង់គ្លេសWinston Churchill ត្រូវបានដាក់ដេញថ្លៃ
ចំនួន15.200 ផោនកាលពីឆ្នាំ2010

ដុំដីមួយដុំនិងស្លឹកស្មៅប្រឡាក់ឈាមរបស់វីរបុរសជនជាតិឥណ្ឌា Gandhi ពេលគាត់
ត្រូវគេធ្វើឃាត បានដាក់ដេញថ្លៃនូវតំលៃ10.000 ផោនកាលពីខែមុន

សក់របស់អ្នកចម្រៀងElvis Presley កាត់ពេលចូលធ្វើទាហាន ត្រូវបានដាក់ដេញថ្លៃ
ចំនួន15.000 USD

ស្រ្តីពីរនាល់បងប្អូនជនជាតិអាមេរិចបានរកឃើញនៅក្នុងប្រអប់នំពោតបំប៉ងមាននំរាងដូចជា
ផែនទីរដ្ឋ Illinois (អាមេរិច) ក្រោយមកWebsite មួយបានទិញក្នុងតំលៃ1.350 USD

ដោយ៖ សិលា
ប្រភព៖ zing


Tags: auction strangest unbelievable strange