CamNews

ព័ត៌មានអន្តរជាតិ 

ថៃ៖ តំបន់ចំនួន ០៧ ត្រូវបានបិទ នៅព្រឹកថ្ងៃចន្ទនេះ

បាងកក៖ ផ្លូវប្រសព្វចំនួន ០៧ ដែលគ្រោងនឹងបិទ ដោយគណៈកម្មាធិការ កំណែទម្រង់ ប្រជា ធិបតេយ្យប្រជាជន (PDRC) មកដល់ព្រឹកថ្ងៃចន្ទនេះ បានបិទជា ស្ថាពរហើយ។

យោងតាមគេហទំព័រ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០១៤ថា ប្រតិបត្តិការ បិទទីក្រុង បាងកក ដោយក្រុម PDRC គឺធ្វើឡើងភាគច្រើន ដោយអហិង្សា បើទោះបីជាមានសេចក្តី រាយការណ៍ថា មាន ការបាញ់ប្រហារ នៅទីតំាងចំនួនពីរ នៅពេលរាត្រីក៏ដោយ។

គិតមកដល់ម៉ោង ០៦ និង៤៤នាទីព្រឹក ថ្ងៃចន្ទនេះ ក្រុមការងារនៃគម្រោងការណ៍បិទក្រុង បាងកក នេះ នៅតែបន្ត ការងារដើម្បី បញ្ចប់ការធ្វើវេទិកាមួយចំនួន ប៉ុន្តែបើតាមគម្រោង ផ្លូវកែងទំាង ០៧ ក្នុងក្រុង គឺបានបិទជាស្ថាបពរ ហើយ។ ជាមួយគ្នានោះដែរ ផ្លូវចំនួន ០៨ ដែលឆ្ពោះទៅកាន់ស្នាក់ ការរដ្ឋាភិបាល ក៏ត្រូវបានគេបិទដែរ។

គណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន ក៏បានគម្រាមផងដែរ ថានឹងបន្តបិទផ្លូវ សំខាន់ៗ មួយចំនួន ទៀត ក្នុងទីក្រុង បាងកក និងថែមទំាងនៅ ណង់ថាបុរី រហូតដល់រដ្ឋាភិបាល ចាំផ្ទះ របស់លោកស្រី យីងឡាក់ ចុះចេញ។ ចំណែកមេបាតុករ លោក ស៊ូថេប ថងស៊ូបាន បាន អះអាងថា នេះជាការប្រយុទ្ធចុងក្រោយ របស់លោក ហើយ ដែលផែនការណ៍នេះ គួរតែត្រូវ បញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែមករានេះ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social thailand ព័ត៌មានអន្តរជាតិ