CamNews

តារា 

សូ លីដូ ចូល​ផលិត​កម្ម HD ក្រោយ​​បញ្ចប់​កិច្ច​​សន្យា ពី​ផលិត​កម្ម​ចាស់

ភ្នំពេញ៖ តារាចម្រៀង ធ្លាប់មានឈ្មោះល្បី និងទទួលបានការគាំទ្រច្រើន គួរសមពីទស្សនិកជន គ្រប់ស្រទាប់ លោក សូ លីដូ ថ្មីៗនេះ បានបែកធ្លាយ ព័ត៌មានថា តារាប្រុសចាស់វស្សារូបនេះ បានរើបង្វេចដើរចេញ ពីផលិតកម្មចាស់ដាយម៉ិន ទៅចូលផលិតកម្មថ្មីមានឈ្មោះថា HD Production និងកំពុងត្រៀមចេញបទចម្រៀងថ្មី ក្នុងដើម្បីបម្រើទីផ្សារក្នុងពេលឆាប់ៗនេះទៀតផង។

ផ្អែកតាមប្រភពផ្លូវការ ពីអ្នកសិល្បៈរួមអាជីព បានប្រាប់ឲ្យដឹងថា មុននេះបន្តិចអតីតតារាចម្រៀង របស់ផលិតកម្ម ដាយម៉ិន លោក សូ លីដូ បានសម្រេចចិត្ត ដើរចេញពីផលិតកម្មមួយនេះយ៉ាង តាក់ក្រហល់បំផុត។ ខណៈព័ត៌មាននេះត្រូវបានលោក សូ លីដូ កំពុងព្យាយាមបិទបាំង ពីអ្នកសាព័ត៌មាន និងមហាជនអ្នកគាំទ្រ។

ប្រភពបាននិយាយទៀតថា ការសម្រេចចិត្តដើរចេញ ពីផលិតកម្មចាស់ ដាយម៉ិន របស់លោក សូ លីដូ គឺបណ្តាលមកពីបញ្ហានៃបទចម្រៀង ដែលខាងផលិតកម្មផ្អឹបទុក មិនធ្វើបទចម្រៀងថ្មីៗ សម្រាប់តារាប្រុសរូបនេះច្រៀង ចេញCD និងVCD ដើម្បីចរាចរណ៍លក់ លើទីផ្សារ ដូចតារាចម្រៀងរូបដំបូលប្រុស-ស្រីដទៃៗទៀត ដែលទើបតែមានវត្តមានថ្មីថ្មោង ចូលមកជ្រកក្រោមដំបូល ផលិតកម្មជាមួយគ្នា។

យ៉ាងណាមិញ ជុំវិញព័ត៌មានច្បាស់ការខាងលើនេះ គេហទំព័រ LookingTODAY កាលពីថ្មីៗកន្លង មក បានព្យាយាមទាក់ទងតាមលេខទូរស័ព្ទ ដើម្បីសុំការបកស្រាយ ពីតារាចម្រៀងប្រុស លោក សូ លីដូ ប៉ុន្តែត្រូវបានតារារូបនេះប្រាប់ថា ជាប់រវល់ មិនទាន់អាចបកស្រាយបាន។
ដោយឡែក បើតាមការឲ្យដឹងពីអ្នកគ្រប់គ្រង នៅផលិតកម្មដាយម៉ិន កញ្ញា សុខលីន បាននិយាយថាការសម្រេចចិត្តដើរ ចេញពីផលិតកម្ម របស់លោក សូ លីដូ ពេលនេះ គឺពុំមានពាក់ព័ន្ធ នឹងបញ្ហា ជម្លោះផ្ទៃក្នុងណាមួយ រវាងផលិតកម្ម និងសាម៉ីខ្លួននោះឡើយ ពោលគឺបណ្តាលមកពី ការចប់កុងត្រា (កិច្ចសន្យា) ទៅវិញទេ។



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh