CamNews

ភាពយន្ត 

បណ្តាររឿងដែលរន្ធត់"HOT" បំផុតនៅកូរ៉េខាងត្បូង

"D-day", "The Wig", "Memento Mori" ជាខ្សែភាពយន្តដែលទទួលបានការចាប់អារម្មណ៏
ច្រើនបំផុតពីសំណាក់អ្នកទស្សនាដែលនិយមមើលរឿងប្រភេទរន្ធត់ ញាប់ញ័រ។

D-day (2006)

 

ចាងហ្វាង: Kim Eun-kyeong.
តួសម្តែង: Eun-Seong, Yoo Joo-Hee, Kim Ri-Na, Heo Jin-Yong, Sin Yeong-Jin, Kim Joo-Ryeong.
អ្នកនិពន្ធ: Kim Eun-kyeong.

វិទ្យាល័យ Younghwa ល្បីឈ្មោះជាសាលាមានវិន័យតឹងរឹង និងបណ្តុះបណ្តាលចេញទេពកោ
សល្យជាច្រើនសំរាប់សង្គម។ ឪពុកម្តាយសិស្សជាច្រើនបានជឿជាក់និងបាននាំកូនមករៀននៅ
សាលានេះ ប៉ុន្តែមិនមានអ្នកណាបានដឹងពីរឿងសម្ងាត់ដែលតែងតែកើតមានឡើងនៅក្នុងសាលា
នេះឡើយ។ បីឆ្នាំមុនកន្លែងនេះគឺជាកន្លែងផ្នូរខ្មោចរបស់សិស្សសាលា។ នៅថ្ងៃមួយ សាលានេះ
បានកើតមាននូវអគ្គីភ័យយ៉ាងខ្លាំងមួយ ហើយសិស្សដែលស្នាក់នៅក្នុងនេះបានស្លាប់ទាំងអស់
ដោយទ្វារគ្រប់បន្ទប់គេងទាំងអស់ត្រូវបានបិទយ៉ាងជាប់។

Memento Mori (1999)


ចាងហ្វាង: Tae Yong Kim, Kyu Dong Kim.
តួសម្តែង: Min Sun Kim, Ye Jin Park, Young Jin Lee…

ខ្សែរឿងគឺចង់និយាយអំពីមនោសញ្ចេតនារបស់Hyo Shin មានដល់ Shi Eun ដែលតែងត្រូវ
សង្គមរើសអើង និងធ្វើឲ្យខុសពីធម្មតា។ នៅសាលា អ្នកទាំងពីរតែងតែនៅក្បែរគ្នាជានិច្ច
ប៉ុន្តែអ្នកទាំងពីរតែងតែទទួលការបង្អាប់ និងម៉ាក់ងាយពីសំណាត់មិត្តភត្តិដែលរៀនជាមួយ។
ពេលនោះShi Eunក៏ចាប់ផ្តើមគេចមុខពី Hyo Shin។ ជាងមួយខែក្រោយមក នៅថ្ងៃខួបកំណើត
របស់Shi Eun, Hyo Shin ក៏លោតសម្លាប់ខ្លួន ហើយព្រលឹងរបស់គេតែងតែដើរលងមនុស្សទាំង
ឡាយណាដែលពីមុនតែងតែរំខានដល់រឿងស្នេហារបស់គេនិងShi Eun។

The Wig (2005)

 

ចាងហ្វាង: Shin-yeon Won.
តួសម្តែង: Min-seo Chae, Hyon-Jin Sa, Seon Yu.

ក្រោយពីបានព្យាបាលមួយរយះពេលមក សក់របស់Soo Hyun ក៏ជ្រុះអស់រលីង។ គ្រូពេទ្យក៏
អនុញាតិឲ្យនាងត្រលប់ទៅផ្ទះ ហើយបងស្រីនាងក៏មកទទួលនិងបានឲ្យកាដូនូវសក់ក្លែងក្លាយ
មួយដល់នាង។ រាល់លើកពាក់សក់នោះ នាងSoo Hyun ឃើញថាខ្លួនស្អាតជាងមុន ក្មេងជាងមុន
និងបានលាក់ឱសថម៉្យាងក្រោមពួក។ ចាប់ពីពេលនោះមកនាងក៏មានការផ្លាស់ប្តូរ ហើយចាប់
ផ្តើមនិយាយដៀមដាមម្ញ៉ិកម្ញ៉ក់ដាក់បងថ្លៃប្រុសរបស់ខ្លួន បុរសដែលសំរេចចិត្តចែកផ្លូវជាមួយបងស្រី
របស់នាង ព្រោះទៅស្រលាញ់មនុស្សប្រុសដូចគ្នា។ ហើយក្រោយមកគូស្នេហ៏ភេទដូចគ្នារបស់គាត់
ក៏បានសំរេចចិត្តសម្លាប់ខ្លួន ព្រោះមិនអាចទទួលយកបានពេលសង្សាររបស់ខ្លួនទៅយកប្រពន្ធថ្មី៕

ដោយ៖ និស្ស័យ
ប្រភព៖ zing


Tags: The hottest horror Korea film